លោក Youngja សមាជិកក្រុម GOT7 និងលោក Young K សមាជិក្រុម DAY6 ត្រូវបានប្រកាសថានឹងធ្វើជាពិធីករថ្មីក្នុងកម្មវិធីវិទ្យុ Idol Radio។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ កម្មវិធីប៉ុស្ដិ៍វិទ្យុមួយនេះបានថ្លែងថា “នឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែឧសភានេះ ដែលលោក Youngjae និងលោក Young K ជាពិធីករផ្លូវការថ្មីក្នុងកម្មវិធីប៉ុស្តិ៍វិទ្យុរបស់ពួកយើង ” ។
គួរបញ្ជាក់ថា លោក Youngjae និងលោក Young K ដែលនឹងធ្វើជាពិធីករក្នុងកម្មវិធីមួយនេះ គឺជាតារាចម្រៀងដែលមកពីផលិកម្ម JYP Entertainment ។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop