កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២០ ម្សិលមិញ ផលិតកម្ម Big Hit Entertainment បានប្រកាសថា ផលិតកម្មនឹងរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្នាក់លើរបស់ពួកគេឡើងវិញ ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ស្ថាបនិកផលិតកម្ម Big Hit Entertainment លោក Bang Si Hyuk ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានក្រុមប្រឹក្សាភិបាល ។
វិស័យ Kpop របស់ប្រទេសកូរ៉េត្រូវបានតែងតាំងលោក Park Ji Won ដែលលោកគឺជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nexon ប្រទេសកូរ៉េ ហើយនឹងទទួលបន្ទុកការិយាល័យកណ្តាលនិងគ្រប់គ្រងរបស់ផលិកម្ម Big Hit និងលោក Lenzo Yoon ត្រូវបានតែងតាំងជា “នាយកប្រតិបត្តិសកលលោក” ដែលនឹងទទួលបន្ទុកការិយាល័យកណ្តាល និងគ្រប់គ្រងផលិកម្ម Big Hit ជាមួយលោក Lenzo Yoon ។
ថ្មីៗនេះផលិតកម្ម Big Hit Entertainment ក៏បានបង្កើតការិយាល័យថ្មីមួយ “Big Hit America” របស់ពួកគេនៅសហរដ្ឋអាមេរិក។
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop