Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Rodrigo Duterte បន្ថែម​ការបិទប្រទេសហ្វីលីពីន

ហ្វីលីពីន​បានប្រកាស​កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសនេះ បន្តបិទ ឬចាក់សោប្រទេស​​​​លើសពី​៩សប្តាហ៍ នៅក្នុងតំបន់​មួយចំនួន ។ 

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន​បានថ្លែង​បន្ថែម​ការចាក់សោប្រទេសនេះ អំឡុងពេលប្រជុំជាមួយ​កងកម្លាំង​ទទួលភារកិច្ចប្រយុទ្ធប្រឆាំង​កូវីដ​-១៩ ផ្សព្វផ្សាយ​តាមកញ្ចក់ទូរទស្សន៍ ​កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ។ 

តំបន់​មួយចំនួន ​ប្រហែល​ជាមិនស្ថិតនៅក្នុង​គោលដៅបន្ថែមការចាក់សោ​នោះទេ ។ 

នៅទីក្រុងម៉ានីល ការចាក់សោ នឹងបន្ថែម​២សប្តាហ៍ទៀត​សរុប​១១សប្តាហ៍ ដើម្បីទប់ស្កាត់​ការឆ្លងរាតត្បាតពីវីរុស ។ 

ក្រសួងសុខាភិបាល​ហ្វីលីពីន​បានប្រកាសថា មកត្រឹមថ្ងៃទី​១២ ខែឧសភា ប្រទេសនេះ​មានអ្នកឆ្លងកូវីដ​១៩ សរុបជាង ១១ ០០០ ករណី ក្នុងនោះបាត់បង់ជីវិត ៧២៦​នាក់ ។ ការឆ្លងថ្មីស្ថិតនៅកម្រិតថេរ ពី​១៥០នាក់​ទៅ៣០០នាក់​ក្នុងមួយថ្ងៃ ។ 

លោក Duterte បានថ្លែងថា វិធានការណ៍នានានឹងត្រូវបានបន្ធូរបន្ថយនៅតាមកន្លែងខ្លះ ប៉ុន្តែសូមជំរុញឱ្យមានការប្រុងប្រយ័ត្ន និងឮពាក់ម៉ាស់ការពារគឺជារឿងដាច់ខាត “ត្រូវតែគោរព” ។

លោកថ្លែងថា “សម្រាប់អ្នកដែលនឹងត្រូវបានអនុញ្ញាតឱ្យចេញទៅធ្វើការ និងអ្នកដែលមិនបានការអនុញ្ញាតទាំងនោះ សូមចងចាំថា ការបន្ធូរបន្ថយការរឹតបន្តឹងនេះ មិនមែនមានន័យថា ក្របខ័ណ្ឌកូវីដ១៩ លែងមានទៀតនោះទេ ។ យើងមិនអាចមានលទ្ធភាពទប់ស្កាត់រលកទីពីរ ឬទីបីបាននោះទេ»​។

ទីក្រុងម៉ានីល ជាទីក្រុងមួយរបស់ហ្វីលីពីនដែលមានមនុស្សរស់នៅយ៉ាងតិច ១៣ លាននាក់ និងប្រជាជនក្រៅផ្លូវការរាប់លាននាក់ទៀត​ក៏បានរស់នៅទីនោះផងដែរ ។ ទីក្រុងនេះ នៅតែជាចំណុចកណ្តាលការឆ្លងរាតត្បាតពីវីរុសកូវីដ​១៩ ដែលក្នុងនោះការឆ្លងសរុបនៅក្នុងប្រទេសហ្វីលីពីន មាន៦៤ភាគរយ គឺជាករណីកើតឡើងនៅក្នុងទីក្រុងម៉ានីល ។ ចំណែកជនរងគ្រោះបាត់បង់ជីវិត នៅទីក្រុងមួយនេះឈរនៅចំណុចខ្ពស់​៧២ភាគរយនៃការស្លាប់សរុប​ទូទាំងប្រទេស ។ 

ការបិទទ្វារនៅទីក្រុងម៉ានីល និងទីក្រុងធំៗ ដទៃទៀត តម្រូវឱ្យមានការរស់នៅតែក្នុងផ្ទះ ឃ្លាតឆ្ងាយពីសង្គម, ទប់ស្កាត់ការដឹកជញ្ជូន ការធ្វើអន្តោប្រវេសន៍ និងការធ្វើលំហាត់ប្រាណខាងក្រៅ និងកំណត់ការធ្វើចលនាដល់កម្មករនៅក្នុងវិស័យសំខាន់ៗ និងមនុស្សម្នាក់ សម្រាប់មួយគ្រួសារ​ដែលអាចទៅផ្សារទំនើប, ទៅកាន់ឱសថស្ថាន ឬគ្លីនិក​បាន​។

ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលហាមឃាត់ការហោះហើរទៅ និងមក ពីប្រទេសចិន បន្ទាប់ពីភ្ញៀវទេសចរចិន ៣ នាក់បានធ្វើតេស្ត៍វិជ្ជមានកូវីដ១៩ ។ ហ្វីលីពីនក៏ជាប្រទេសទីបី បន្ទាប់ពីប្រទេសចិន និងអ៊ីតាលី ដែលបានបញ្ជាឲ្យប្រជាជនស្ថិតនៅតែក្នុងផ្ទះ បើទោះបីមានករណីតិចតួចឆ្លងរាតត្បាត​នៅកន្លែងផ្សេងទៀតក៏ដោយ​ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9209402