Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មើលស្ថិតិទាំងនេះក្នុង Premier League ហើយ ប្រាកដជាប្លែកភ្នែក និងហួសចិត្ដ

ប្រិយមិត្ដបាល់ទាត់ម្នាក់ដែលមានគណនី Twitter ឈ្មោះថា @MacckkUTD បានរកឃើញនូវស្ថិតិមួយចំនួនក្នុងក្របខណ្ឌ Premier League ដែលអាចនឹងឲ្យប្រិយមិត្ដអ្នកអានហួសចិត្ដតែម្ដង។

ស្ថិតិទាំងនេះមានដូចជា៖

-Peter Crouch អាចបញ្ជូនបាល់ (៥៨ដង) បានច្រើនជាងគេ Paul Scholes (៥៥ដង) ក្នុងក្របខណ្ឌ Premier League

-Paul Robinson អាចស៊ុត​ និងបញ្ជូនបាល់បានច្រើនជាងអ្នកចាំទីណាៗទាំងអស់ក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់អង់គ្លេស (ស៊ុត១ បញ្ជូន៥)

-គ្មានគ្រូបង្វឹកជនជាតិអង់គ្លេស ដែលធ្លាប់ឈ្នះ Premier League នោះទេ

-Richard Wright ឈ្នះមេដាយចំនួន៣ នៅ Manchester City ដោយពុំបានលេងការប្រកួតណាមួយឡើយ

-Phil Jones (៦០ដង) អាចបិទមិនឲ្យគេស៊ុតបញ្ចូលទីច្រើនជាងគេ Virgil van Dijk (៥៧ដង) ក្នុងក្របខណ្ឌ Premier League

-Alan Shearer ជាកីឡាករដែលមានបាល់ប៉េណាល់ទីស៊ុតច្រើនជាងគេ ហើយក៏ស៊ុតមិនចូលច្រើនជាងគេផងដែរ ក្នុង Premier League

-Fank Lampard និង Yaya Toure ជាខែ្សបម្រើដែលអាចស៊ុតបញ្ចូលទី ២០+ ក្នុង១រដូវកាល

-Wayne Rooney គឺជាកីឡាករស្ថិតនៅលំដាប់កំពូលលេខ៣ តែម្នាក់គត់ ពោលគឺស៊ុតបញ្ចូលទីច្រើនជាងគេក្នុង Premier League (លេខ២) និងបញ្ជូនបាល់បានច្រើនជាងគេ (លេខ៣)

-Marcus Rashford អាចបញ្ជូនបាល់បានច្រើនជាង Xabi Alonso ក្នុង Premier League

-Bale ជាកីឡាករតែម្នាក់គត់ក្នុងប្រវត្ដិសាស្រ្ដ Premier League ដែលអាចស៊ុតបញ្ចូលទី, បញ្ជូន, ស៊ុតចូលទីខ្លួនឯង, និងត្រូវអាជ្ញាកណ្ដាលពិន័យ ក្នុងការប្រកួតដូចគ្នា

ប្រភព៖ Givemesport

from: https://tnaot.com/km/m/detail/article/9209308