(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានសម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19 ដែលជាជំនួយថ្មីមួយទៀតរបស់ខ្លួនជូនចំពោះកម្ពុជា នឹងមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់។ នេះបើតាមការជូនដំណឹងរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
តាមការគ្រោងទុកមុន នារាត្រីថ្ងៃទី១១ និង១៣ ខែឧសភា សម្ភារៈទប់ស្កាត់នឹងជំងឺវីរុសCOVID-19ដែលជាជំនួយរបស់ចិន ជូនចំពោះកម្ពុជានឹងមកដល់រាជធានីភ្នំពេញតាមផ្លូវអាកាស សម្ភារៈទាំងនោះ រួមមាន សារធាតុតេស្តរកជំងឺវីរុសចំនួន ៥០០១៦សម្រាប់ សម្លៀកបំពាក់ការពារចំនួន ១៨០០០កំផ្លេ វ៉ែនតាការពារចំនួន៣០០០០ និងប្រដាប់វាស់កម្ដៅចំនួន២០០គ្រឿង ដែលត្រូវបានទទួលដោយក្រសួងសុខាភិបាលកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ថា ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាស និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ បន្តផ្តល់កម្លាំងគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសមួយនេះនៅក្នុងប្រទេសកម្ពុជា៕