
តារាសម្តែងមុខមានមន្តស្នេហ៍កញ្ញា ណាក់ ស្រីណា កំពុងតែធ្វើឲ្យមហាជនស្រឡាំងកាំងក្រោយនាង ប្រែកាយមកជាព្រះនាងអេហ្ស៊ីបយ៉ាងស្រស់ស្អាតដូចក្នុងរឿងព្រេងនិទាន។
កញ្ញា ណាក់ ស្រីណា ដែលគេដឹងថាជាតារាស្រីមួយដួងមានរូបឆោមស្រស់សោភា ជាពិសេសនាងតែងតែគ្រងឈុតប្រពៃណីខ្មែរ បង្ហាញពីវប្បធម៍ផូរផង់។ ដោយឡែកថ្មីៗនេះតួឯកស្រីក្នុងរឿង «ផ្ទះវិញ្ញាណ» បានប្រែកាយមកជាព្រះនាងអេហ្ស៊ីប អមដោយការលេងទឹកមុខបែបអង់អាចក្លាហានមើលមួយភ្លែតប្រាកដជាមិនស្គាល់ថាកញ្ញា ណាក់ ស្រីណា នោះឡើយព្រោះក្នុងនាមជាតារាល្បីមួយរូបត្រូវតែរិះរកនូវអ្វីដែលថ្មីប្លែកសម្រាប់អ្នកគាំទ្រជានិច្ច។
គ្រាន់តែឃើញបែបនេះភ្លាមបណ្តាអ្នកគាំទ្រកញ្ញា ណាក់ ស្រីណា មិនតិចនាក់នោះទេបើកភ្នែកធំៗ ព្រោះមើលមិនចង់ស្គាល់ថាជាអាយដលរបស់ខ្លួន ធ្លាប់តែឃើញនាងតែងខ្លួនសុភាពៗដល់ពេលប្រែមកជាព្រះនាងអេហ្ស៊ីបគឺផ្លាស់ប្តូ១៨០ដឺក្រតែម្តង៕
អត្ថបទដោយ៖ លក្ខិណា