Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូរ៉េខាងជើងរងការរញ្ជួយដីកម្រិត ៤រ៉ិចទ័រនៅតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង

មានការរញ្ជួយដីកម្រិត៤រ៉ិចទ័រ វាយប្រហារកូរ៉េខាងជើង ហើយទីតាំងរញ្ជួយដី មានចម្ងាយពីទីក្រុង​ Kosan ​របស់កូរ៉េខាងជើង ប្រហែល២៨គីឡូម៉េត្រ។

បើតាមមជ្ឈមណ្ឌលតាមដានការរញ្ជួយដី​​ EU (EMSC) បានប្រកាសថា រញ្ជួយដីមានជម្រៅ១០គីឡូម៉ែត្រ។ ជាមួយគ្នានេះដែរ ក្រសួង​ព្យាករណ៍អាកាសធាតុកូរ៉េខាងត្បូង ក៏បានផ្ញើសារតាមទូរស័ព្ទដៃទៅកាន់ពលរដ្ឋ ស្តីពីការរញ្ជួយដីកម្រិត​៤រ៉ិចទ័រ នៅស្រុក​Pyeonggang ទីក្រុង​ Kosan ​កូរ៉េខាងជើង ។

តាមការលើកឡើងរបស់ ក្រុមអ្នកឯកទេសEU (EMSC) រញ្ជួយដីខាងលើកើតឡើង នៅវេលាម៉ោង១៩ និង ៤៥នាទី ស្ថិតនៅក្នុងស្រុក Pyeonggang ខេត្ត​ Kangwon ​កូរ៉េខាងជើង ដែលជាខេត្តជាប់ព្រំដែនកូរ៉េខាងត្បូង ។

ជាមួយគ្នានេះដែរ កូរ៉េខាងត្បូង ក៏ដូចជា អាមេរិក បានតាមដានយ៉ាងយកចិត្តទុកដាក់​រាល់ការរញ្ជួយដី នៅកូរ៉េខាងជើង ដោយការរញ្ជួយ​ដីអាចកើត​ចេញ​ពីការសាកល្បងគ្រាប់បែកបរមាណូ​ក្រោមដី ដូចជា ពេលកន្លងមក។ កាលពីខែកញ្ញា ឆ្នាំ​២០១៩ នៅកូរ៉េខាងជើង​ក៏មានការរញ្ជយយដី កម្រិត​៣,៥រ៉ិចទ័រផងដែរ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9209008