Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដំណឹងល្អ! មានអ្នកជាសះស្បើយ ១នាក់បន្ថែមទៀតជាជនជាតិខ្មែរ នៅខេត្តកំពង់ឆ្នាំង

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១នាក់បន្ថែមទៀតលើជនជាតិខ្មែរ អាយុ ៧៥ឆ្នាំម្នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខភិបាល បានបញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ បានជាសះស្បើយ ជាអ្នករស់នៅភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ។

ក្នុងរយៈពេល ៣០ថ្ងៃជាប់ៗគ្នា កម្ពុជានៅតែមិនមានករណីឆ្លងថ្មី ខណៈបានព្យាបាលជាសះស្បើយចំនួន ១២១ហើយ។

ចំពោះអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ បានថយចុះមកនៅត្រឹមចំនួន ១នាក់ មានស្តី្រ ១នាក់ នៃអ្នកឆ្លងសរុប ១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ។

ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្រេចបញ្ជូនស្រី្តជនជាតិខ្មែរម្នាក់ទៀត នៅខេត្តបន្ទាយមានជ័យ មកបន្តព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ផងដែរ។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១២២នាក់ ដែលមានស្រ្តីចំនួន ៣៨នាក់ និងបុរស ៨៤នាក់ ដែលបានរាតត្បាតលើខេត្តចំនួន ១៣ រួមមាន៖ រាជធានីភ្នំពេញ ២៨នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៤នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់។

ជាមួយគ្នានោះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន ១២១នាក់ រួមមាន ជនជាតិខ្មែរ ៥១នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិកាំង ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ២នាក់ គិតចាប់ពីខែមករា មកដល់បច្ចុប្បន្ននេះ៕

from: https://tnaot.com/km/m/detail/article/9208964