Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សល់​តែ​ម្នាក់​ទៀត​ទេ កម្ពុជានឹងក្លាយជា​ប្រទេស​ដំបូង​បង្អស់នៅ​អាស៊ាន ​លែង​មាន​អ្នក​ផ្ទុក​កូវីដ ១៩

ភ្នំពេញ៖ នាយកដ្ឋាន​ប្រឆាំង​ជំងឺ​ឆ្លង CDC នៅ​ព្រឹក​ថ្ងៃអង្គារ៍​នេះ បាន​ប្រកាស​ពី​ករណី​ជាសះស្បើយ​ម្នាក់​ទៀត ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ ១៩ ទាំង ២ ដែល​នៅ​សេសសល់ នាំ​ឲ្យ​កម្ពុជា នៅ​សល់​តែ​មួយ​ករណី​ទៀត​ប៉ុណ្ណោះ នឹង​ក្លាយ​ជា​ប្រទេស​គ្មាន​វីរុស​កូវីដ ១៩ តទៅ​ទៀត​ឡើយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល បុរស​ខ្មែរ​ឥស្លាម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​រ៉ាំរ៉ៃ វ័យ ៧៥ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ ១៩ ក្រោយ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដោយ​ធ្វើ​តេស្ត​អវិជ្ជមាន​ចំនួន ២លើក។

ជាមួយ​ដំណឹង​សះស្បើយ​ថ្មី​នេះ នាំ​ឲ្យ​តួលេខ​អ្នក​ជា​សរុប​កើន​ដល់ ១២១​នាក់ ក្នុង​ចំណោម​អ្នក​ឆ្លង ១២២នាក់ ខណៈ​អ្នក​ជំងឺ​ម្នាក់​នៅ​សល់ម្នាក់​ប៉ុណ្ណោះ ជាស្ត្រី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត។

ជាមួយ​គ្នា​នេះ ក្រសួង​សុខាភិបាល ក៏​មិន​បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ ១៩ ថ្មី​នោះ​ទេ ប៉ុន្តែ​ក្រសួង​នៅ​តែ​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ បន្ត​ការពារ​ខ្លួន ថែរក្សា​អនាម័យ​ឲ្យ​ខ្ជាប់​ខ្ជួន៕ ដោយ៖ សុភា 

from: https://tnaot.com/km/m/detail/article/9208953