ខែ្សបម្រើរបស់ក្លឹប Atalanta កីឡាករ Andrea Rinaldi បានទទួលមរណភាពក្នុងវ័យត្រឹម១៩ឆ្នាំ ដោយសារជំងឺសរសៃប្រសាទខួរក្បាល កាលពីថៃ្ងចន្ទ ម្សិលមិញនេះ។
យុវជនមួយនេះ ត្រូវបានហាមមិនឲ្យចេញពីផ្ទះដូចប្រជាជនដ៏ទៃដែរអំឡុងវីរុស covid-19 និងបានហ្វឹកហាត់ខ្លួនឯងនៅផ្ទះរបស់គេ មុនពេលដែលរូបគេធ្លាក់ខ្លួនឈឺកាលពីថៃ្ងសុក្រ។
Rinaldi ដែលត្រូវបាន Atalanta ដាក់ឲ្យលេងខ្ចីជើងនៅក្លឹប Legnano ស្ថិតនៅលីគទី៤ របស់អ៊ីតាលី ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Varese ជាទីដែលរូបគេបានទទួលមរណភាពនៅថៃ្ងចន្ទ កន្លងទៅ៕
ប្រភព៖ Dailymail