Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកស្លាប់និងរបួសកើនឡើង ដោយសមយុទ្ធបាញ់ច្រឡំនៅអ៊ីរ៉ង់

សមយុទ្ធបាញ់ខុសបច្ចេកទេស​ចំលើនាវាខ្លួនឯងរបស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងខ្ពស់។ មកទល់​នឹងពេលនេះ អ៊ីរ៉ង់ បានប្រកាសថា មានទាហាន​១៩នាក់ស្លាប់ និង ១៥នាក់រងរបួស នៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត របស់កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ ។

យោងតាមសារព័ត៌មានអ៊ីរ៉ង់  FARS ​បានផ្សាយថា ក្រុមជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុ ហើយក៏បានជួយដល់ទាហានរងរបួស​បញ្ជូនមកកាន់កំពង់ផែ ដើម្បីព្យាបាល។ មន្ត្រីជំនាញអ៊ីរ៉ង់នឹងបើកការស្រាវជ្រាវករណីខាងលើនេះ។

សារព័ត៌មានក្នុងស្រុក បានផ្សាយថា នាវាចម្បាំង Jamaran របស់កម្លាំងទាហានបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់  IRGC ​បានបាញ់មីស៊ីលចំលើនាវា សណ្តោង  Konarak ​របស់ទាហានជើងទឹក ដែលចាកចេញពីគោលដៅ មិនទាន់ពេលវេលា​ ក្រោយពេលអូសនាវាចាស់ទៅកាន់ទីកន្លែង សម្រាប់គោលដៅមីស៊ីលបាញ់ប្រហារ។

ដោយឡែកបណ្តាញទូរទស្សន៍ជាតិអ៊ីរ៉ង់ បានផ្សាយថា នេះជាគ្រោះថ្នាក់ ដោយសារតែនាវាសណ្តោង​នៅជិតគោលដៅ​ដែលត្រូវវាយប្រហារខ្លាំងពេក ទើបមានហេតុការណ៍ដ៏អាក្រក់បែបនេះកើតឡើង៕ ប្រែសម្រួលដោយ៖MEO

from: https://tnaot.com/km/m/detail/article/9208600