Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក ត្រាំ ចាកចេញពីសន្និសីទកាសែត ក្រោយ«ឈ្លោះ»ជាមួយអ្នកសារព័ត៌មាន

ប្រធានាធិបតីអាមរិក ដូណាល់ ត្រាំ​ បានចាកចេញពីសន្និសីទកាសែត​ កាលពីថ្ងៃទី​១១ ខែឧសភា ក្រោយការប្រឈមមុខ នឹងសំណួរ​ពិបាក​ឆ្លើយរបស់អ្នកសារព័ត៌មាន។

នៅក្នុងសន្និសីទកាសែត លោក ត្រាំ បានបញ្ជាក់ថា អាមេរិកកំពុងតែធ្វើបានល្អជាងប្រទេសផ្សេងៗទៀត អំពីការធ្វើតេស្តរកកូវីដ​១៩ ទើប​អាមេរិក រកឃើញមានអ្នកឆ្លងច្រើនបែបនេះ។

នៅពេលនោះ អ្នកសារព័ត៌មាន​ Weijia Jiang ​មកពីបណ្តាញព័ត៌មាន​ CBS News ​ បានសួរទៅប្រធានាធិបតី ដូណាល់ ត្រាំ ថា​ «ហេតុ​អ្វីបានជាលោក​ចាត់ទុកថា​ ចំណុចនោះជារឿងសំខាន់ទៅវិញ? ហេតុអ្វីបានជាលោកថា​នេះជាបញ្ហាប្រកួតប្រជែង​ជាមួយពិភពលោក ក្នុងពេលដែលពលរដ្ឋអាមេរិក ស្លាប់នៅតែកើនឡើងខ្ពស់ ជារៀងរាល់ថ្ងៃ?

លោក ត្រាំ មិនបានឆ្លើយនឹងសំណួរខាងលើនេះឡើយ ដោយលោកនិយាយទៅកាន់អ្នកសារព័ត៌មាន​ Weijia Jiang ថា «កុំសួរខ្ញុំ នាងគួរតែ​សួរ​សំណួរនេះទៅកាន់ចិន»។ នាង Weijia Jiang បន្តសួរទៅកាន់លោកត្រាំ ហេតុអ្វីបានជាលោកសំដៅមកខ្ញុំពីទំនាក់ទំនងជាមួយចិន​ទៅវិញ។ ប្រធានាធិបតីអាមេរិក បានឆ្លើយថា នាងសួរសំណួរពិបាកស្តាប់ ។

នៅពេលនោះ អ្នកសារព័ត៌មានមកពី  CNN ​បានសំដៅទៅកាន់ Micro ដើម្បីសួរបន្ត តែលោក ត្រាំ ក៏បានដើរចេញ​មិនឆ្លើយសំណួរ​ទាំង​ឡាយ​របស់អ្នកសារព័ត៌មាន។

បើតាមសារព័ត៌មាន​ New York Times ​បានផ្សាយថា ​ការប៉ះទង្គិចគ្នាបែបនេះ រវាងប្រធានាធិបតី និងអ្នកសារព័ត៌មាន តែងតែ​កើតឡើង​ជាញឹកញាប់ ចាប់តាំងពីការផ្ទុះកូវីដ១៩​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9208522