នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នេះប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្តែតមកទើលើថ្ម នៅចំណុចពយជ្រី ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្របានឱ្យដឹងថា សាកសពមានសភាពរលួយរលេះសាច់អស់ទៅហើយ មិនអាចស្គាល់អត្តសញ្ញាណបាននោះទេ ដែលប្រហែលជាអាចស្លាប់លើសពីមួយខែមកហើយ។
បច្ចុប្បន្នសាកសពត្រូវបានវេចខ្ចប់កប់ទុកនៅក្បែរកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិបន្តទៀត៕ ដោយ ៖ សុង យូ