Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រថយន្ត Hyundai មួយគ្រឿឆេះសន្ធោសន្ធៅនៅកណ្តាលផ្លូវសាធារណៈ

នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានករណីរថយន្តធន់ធំមួយគ្រឿងបើកប៉ះនឹងរ៉ឺម៉កដឹកប្រេងបណ្តាលឱ្យឆាបឆេះសន្ធោសន្ធៅ ស្ថិតក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-8193 បើកបរដោយឈ្មោះ អ៊ុន សុផាត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឬស្សីវាល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់អឺនឹងកូនឡានបង្អង់ល្បឿនបត់ឆ្វេង ក៏បានចាប់ហ្រ្វាំងរុញបត់ក្បាលប៉ះនឹងពីដុងប្រេងចំនួន ០៣កាន ដែលដាក់នៅក្រោមកាប៊ីន បណ្តាលឱ្យធ្លាយឆេះតែម្តង។

ក្រោយកើតហេតុភ្លាមៗនោះក៏មានការជួយអន្តរាគមន៍បាញ់ពន្លត់ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយចំនួន ០២គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ០៣រថយន្ត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9207506