Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនបរទេស​២២នាក់ត្រូវបានចាប់ខ្លួនពីបទល្មើស​ក្រឹត្យអាសន្នរបស់រដ្ឋាភិបាលនៅកោះ Samui

តាមប្រភពប៉ូលិសបានឱ្យដឹងថា មានមនុស្សចំនួន ២៤ នាក់ ដែលក្នុងនោះមាន​ ២២នាក់ជាជនបរទេស និង​២នាក់ជាជនជាតិថៃ ត្រូវបានចាប់ខ្លួនក្នុងបារ​មួយនៅលើ​កោះ Samui កាលពីយប់ថ្ងៃអាទិត្យពីបទរំលោភលើក្រឹត្យអាសន្នរបស់ប្រទេសថៃ។

ដោយទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ ប៉ូលិសនិងមន្រ្តីរដ្ឋបាលដឹកនាំដោយលោកវរសេនីយ៍ទោ Manoj Chanthiang អនុប្រធានប៉ុស្តិ៍ប៉ូលិសនៃតំបន់​ Bo Phut​ កោះ Samui បានឆ្មក់ចូល​ទៅបារ La Bohemia ​ភ្លាមៗតែម្តង។ ពេលប៉ូលិសទៅដល់កន្លែងកើតហេតុឃើញថាមានជនបរទេស ២២នាក់ និងជនជាតិថៃ ២នាក់​កំពុងរាំលេង​និង​ផឹកគ្រឿងស្រវឹង។ ម្ចាស់បារត្រូវបានគេស្គាល់ឈ្មោះថា Quentin Thioliet អាយុ២៤ឆ្នាំ ជាជនជាតិបារាំង។ គាត់មានកូនឈ្នួលរត់តុចំនួន៣នាក់ជាជនជាតិមីយ៉ាន់ម៉ា ហើយក្នុងចំណោមពួកគេមានតែម្នាក់ប៉ុណ្ណោះដែលមានប័ណ្ណការងារ។ គួរបញ្ជាក់ផងដែរថា បារនោះកំពុងតែដំណើរការដោយគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទេ។

រូបតំណាង

ទាំងម្ចាស់ហាងនិងបុគ្គលិក​ត្រូវបានចោទប្រកាន់ពីបទរំលោភលើក្រឹត្យអាសន្នរបស់រដ្ឋាភិបាលដែលហាមឃាត់ភោជនីយដ្ឋានលក់គ្រឿងស្រវឹង និង​ហាមការជួបជុំដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសកូរ៉ូណា។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9207267