
លោក Raiden និងលោក Chanyeol ដែលជាសមាជិកក្រុម EXO បានចេញ MV teaser ជាលើកទី២ ក្នុងបទចម្រៀង “Yours” ដែលមានការសម្ដែងដោយលោក Changmo និងលោក Lee Hi ។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ ផលិតកម្ម SM Entertainment បានបង្ហាញ MV teaser ថ្មីមួយ ដែលបទចម្រៀងនោះមានចំណងជើងថា “Yours” ។ នៅក្នុងឈុតខ្លីនោះគេឃើញមានលោក Raiden ជាអ្នកលេងហ្គីតា និងលោក Chanyeol ច្រៀងរួមគ្នា ។
ទន្ទឹមនឹងនេះលោក Changmo និងលោក Lee Hi ក៏មានបង្ហាញខ្លួននៅក្នុងបទចម្រៀងនេះផងដែរ។ សូមរង់ចាំនូវវីដេអូចម្រៀងពេញ ដែលនឹងចាក់ផ្សាយនៅថ្ងៃទី១២ ខែឧសភា ស្អែកនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop