Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រព័ន្ធស្វ័យសិក្សាតាមអនឡាញ អាចនឹងបរាជ័យ ប្រសិនបើសេវាអ៊ីនធើណេត មិនត្រូវបានពង្រឹង

ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធើណេត បានចាប់ផ្តើមកាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នេះ ដោយសារតែវិបត្តិកូវីដ១៩ ត្រូវបានរាលដាលចូលមកកម្ពុជា ហើយត្រូវបានរាជរដ្ឋាភិបាល ធ្វើការហាមឃាត់មិនឱ្យមានការជួបជុំគ្នា នៅគ្រប់កន្លែងទាំងអស់។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងមួយ ដោយតម្រូវឱ្យសិស្ស ត្រូវចូលរួមស្វ័យសិក្សា តាមប្រព័ន្ធអនឡាញ ដោយប្រើប្រាស់អ៊ីនធើណេត ជាមួយនឹងកម្មវិធីជាច្រើន ដែលអាចទំនាក់ទំនងគ្នា និងឆ្លើយឆ្លងគ្នាបាន តាមទូរសព្ទSmart phone Tablet ឬកុំព្យូរទ័រជាដើមនេះ។

បើយោងតាមអ្នកជំនាញផ្នែកអប់រំ លោក គឺម អឿន ប្រធានក្រុមហ៊ុន Home Education បានបង្ហាញពីអត្ថប្រយោជន៍យ៉ាងច្រើន ពីការរៀនស្វ័យសិក្សា តាមប្រព័ន្ធអ៊ីនធើណេត។

លោក គឹម អឿន បានមានប្រសាសន៍ថា ជាការពិត ការរៀនតាមប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ ផ្តល់ភាពងាយស្រួល ក្នុងការមិនកំណត់ឯកសណ្ឋាន ឬការស្លៀកពាក់ ទីតាំង និងពេលវេលាជាក់លាក់ ថាត្រូវទៅរៀននៅទីណា ឬនៅកន្លែងណាឡើយ។

លោកបញ្ជាក់ថា៖« ការរៀនតាមអនឡាញបានទាមទារឱ្យ គ្រូមានការប្រុងប្រយ័ត្នច្រើនជាងមុន នៅពេលបង្រៀនសិស្ស ជាពិសេសកុមារតូចៗ ព្រោះអាណាព្យាបាលគាត់ ត្រូវនៅជិតកុមារគ្រប់ពេល ហើយបើការបង្រៀនរបស់គ្រូខុស ឬក៏ការផ្ទេរចំណេះដឹងពីគ្រូមិនបានល្អ ដោយសារបញ្ហាអ៊ីនធើណេតរអាក់​រអួល នោះធ្វើឱ្យពួកគេពិបាកចាប់យកចំណេះដឹងទាំងអស់នោះ»។

លោកថា ប្រសិនបើ អ្នករៀនតាមអនឡាញ មិនបានយល់ដឹងច្បាស់ ពីការរៀនតាមបែបអនឡាញនេះទេ ពួកគេច្បាស់ជាមានអារម្មណ៍ធុញថប់ មួម៉ៅ ហើយអាចធ្វើឱ្យការរៀនសូត្ររបស់គាត់ មិនទទួលបានជោគជ័យនោះទេ។

វិធីដ៏ល្អបំផុត ក្នុងការរៀនតាមអនឡាញ គ្រូនិងអាណាព្យាបាល ត្រូវតែអត់ធ្មត់នៅក្បែរសិស្ស និងត្រូវពង្រឹងលើប្រព័ន្ធអ៊ីនធើណេតរបស់ខ្លួន ឱ្យមានដំណើរការល្អ ដើម្បីឱ្យប្រាកដថា វាមិនមានភាពស្មុគស្មាញនៅពេលបង្រៀនសិស្សម្តងៗ។

សូមបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះឡើងនូវវិបត្តិកូវីដរាលដាលខ្លាំងអំឡុងខែមីនាមក វាបានបង្រៀនឱ្យសិស្សនៅប្រទេសកម្ពុជា កាន់តែយល់ដឹងបន្ថែមទៀត ទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែខ្លាំងឡើង ពិសេសបានធ្វើឱ្យពួកគេមានភាពឈ្លាសវៃ និងរហ័សរហូននៅក្នុងការសិក្សាផងដែរ។ ដោយ៖ ឃួន​ លក្ខិណា

from: https://tnaot.com/km/m/detail/article/9206780