Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងពីទីក្រុងប៉េកាំង ប្រទេសចិន នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។ 

សូមជម្រាបថា ព្រះ​មហាក្សត្រ​ និង​ព្រះ​វររាជ​មាតា បាន​យាង​ទៅ​ពិនិត្យ ព្យាបាល​ព្រះរាជ​សុខភាព ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី១ ខែ​មេសា​ ឆ្នាំ២០២០នេះ។ ​រយៈពេល២ថ្ងៃមុនយាងនិវត្តន៍មកកម្ពុជាវិញ  ព្រះអង្គបានជួបទីប្រឹក្សារដ្ឋ លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន ដែលបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សួរព្រះរាជសុខទុក្ខ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលដែលព្រះអង្គកំពុងតែគង់ប្រថាប់ពិនិត្យ ព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង​ប្រទេសចិន។

លោក Wang Yi បានមានប្រសាសន៍ថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បានបន្តរក្សាមិត្តភាពប្រពៃណីជាមួយ ចិនបន្ទាប់ពីសម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ដេចយាងរួមចំណែកជាថ្មីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍមិត្តភាពរវាងចិន និងកម្ពុជា។

ក្នុងឳកាសនោះ ព្រះមហាក្សត្រខ្មែរ បានអបអរសាទរជាមួយមហាសមិទ្ធផល នៃកិច្ចទប់ស្កាត់ នឹងជំងឺកូវីដ១៩ ក្នុងប្រទេសចិន ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមប្រធានាធិបតីចិន ព្រះអង្គបានសព្វព្រះទ័យវាយតម្លៃខ្ពស់ ចំពោះគំនិតគ្រប់គ្រង និងអនុវត្តគោលការណ៍ របស់រដ្ឋាភិបាលចិនដែលផ្តោតសំខាន់លើប្រជាជនជាធំ ទ្រង់បានថ្លែងអំណរគុណដល់ជំនួយរបស់ប្រទេសចិនក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជានឹងបន្តពង្រឹងកិច្ចពិភាក្សាបទពិសោធន៍ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុសជាមួយភាគីចិន ដើម្បីរក្សាសុខសុវត្ថិភាពអាយុជីវិតប្រជាជន៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9206457