Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គស្នងការនគរបាលជាតិ មានវិធានការ បង្កើនការរឹតបណ្តឹងច្បាប់ចរាចរណ៍ថែមទៀត

រយៈពេល១សប្តាហ៍ នៃការចុះយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស របស់កងកម្លាំង នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានធ្វើការឃាត់យានយន្ត ល្មើសច្បាប់រហូតដល់ទៅ១៣៩៦៨គ្រឿង។

បើតាមលោកនាយឧត្តមសេនីយ៍ ហ៊ឺម យ៉ាន អគ្គស្នងការរងនគរបាលជាតិក្នុងសន្និសិទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានប្រកាសពីការបង្កើន ការរឹតបណ្តឹងច្បាប់ចរាចរណ៍ ថែមទៀត ខណៈទិន្នន័យ នៃការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុង១សប្តាហ៍ បានរកឃើញយានយន្តល្មើសច្បាប់ មានការកើនឡើងច្រើនជាង១ម៉ឺនគ្រឿង។

លោកនាយឧត្តមសេនីយ៍បានថ្លែងឱ្យដឹងថា ក្នុង១សប្តាហ៍នេះ យានយន្តលើស១ម៉ឺន៣ពាន់គ្រឿង​ ដាក់ចេញជាទិសដៅ៨ចំណុច សម្រាប់អនុវត្តការងារ។ ការរឹតបណ្តឹងច្បាប់នេះត្រូវតែបង្កើនយ៉ាងខ្លាំងខ្លាថែមទៀតរហូតទាល់តែសម្រេចឱ្យបាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះជាអតិបរិមាក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះកាន់តែសកម្មថែមទៀត ហើយនិងធនាបានរបៀបរៀបរយនឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស​។

លោកបានបញ្ជាក់ថា៖« យើងគិតក្នុង១សប្តាហ៍ទៅវិញបើប្រៀបធៀបជាមួយនឹងខែឧសភាឆ្នាំមុនរយៈពេលដូចគ្នាឆ្នាំ២០១៩គឺយើងកាត់បន្ថយគ្រោះថ្នាក់បាន៥២លើកស្មើនិង៥៤% កាត់បន្ថយអ្នកស្លាប់បាន៦នាក់ស្មើនិង៤០% កាត់បន្ថយអ្នករបួសបាន៥៩នាក់ស្មើនឹង៥១% បើប្រៀបធៀបចុងខែមេសាមុនព្រឹត្តិការណ៍រឹតបណ្តឹង១សប្តាហ៍នោះយើងកាត់បន្ថយចំនួនគ្រោះថ្នាក់បាន១២លើកស្មើនិង២២% អ្នកស្លាប់បាន១១នាក់ស្មើនិង៣១%អ្នករបួសបាន២នាក់ស្មើនឹង៣%»។

សូមបញ្ជាក់ថា ក្នុងចំណោមយានយន្តល្មើសច្បាប់១៣៩៦៨គ្រឿង គឺចែកចេញជាពីរករណី គឺករណីម៉ូតូ និងកង់បី ត្រូវបានរកឃើញល្មើសច្បាប់មានចំនួន១៨១៥គ្រឿង។ ដោយឡែករថយន្តល្មើសច្បាប់គ្រប់ប្រភេទ​​៣១៥៣គ្រឿង ដែលក្នុងនោះមានរថយន្តធំល្មើសច្បាប់មាន៥០៣គ្រឿង៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9206451