Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ពេជ្រ សោភា ធ្វើឲ្យម្តាយរំភើបចិត្តខ្លាំងរហូតដល់ស្រក់ទឹកភ្នែក

កំពូលតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានរៀបចំកម្មវិធីដ៏ធំមួយ នៅក្នុងថ្ងៃបុណ្យរំលឹកគុណម្តាយ ដែលកូនៗបង្ហាញការដឹងគុណចំពោះអ្នកម្តាយជាទីស្រលាញ់។

កាលពីយប់មិញនេះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ អ្នកនាង ពេជ្រ សោភា បានបង្ហាញការដឹងគុណចំពោះអ្នកម្តាយ រៀបរាប់ពីតស៊ូលំបាកជាមួយគ្នារហូតមកដល់ថ្ងៃនេះ។ ជាមួយគ្នានោះដែរនាងបានរៀបរាប់ថា “មួយជីវិតរបស់ម៉ែលំបាកពេកហើយ មិនដែលស្គាល់ទេពាក្យថាសប្បាយ ខំដើម្បីកូន ស៊ូដើម្បីកូន រហូតកូនមានថ្ងៃនេះ ហើយនៅថ្ងៃនេះម៉ែមិនបានដឹងទេថា ពួកកូនៗគម្រោងការធ្វើស៊ីម៉ែបានសម្រេច រហូតដល់ម៉ែយំ កូនៗស្រលាញ់ម៉ែ”។

នៅក្នុងទិវារំលឹកគុណម្តាយ ពេជ្រ សោភា បានបានរៀបចំតុបតែងផ្កាភ្ញី និងរូបថតអនុស្សារីយ៍កាលពីមុនជាច្រើនសន្លឹកយ៉ាងពិសេស ធ្វើឲ្យម្តាយភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងរហូតដល់ទប់ទឹកភ្នែកមិនជាប់ ហើយតារាស្រីរូបនេះជូនបាច់ផ្កាដ៏ធំ ដែលបង្កប់លុយយ៉ាងច្រើន មើលទៅពិតជាគ្រួសារដ៏មានសុភមង្គលពោរពេញដោយក្តីសុខ៕

អត្ថបទដោយ៖ លក្ខិណា

from: https://tnaot.com/km/m/detail/article/9206418