Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឥណ្ឌាផ្ដល់ជំនួយដល់បណ្ដាប្រទេសនៅមហាសមុទ្រ ដើម្បីប្រយុទ្ធនឹងកូវីដ១៩

បើទោះជាគិតត្រឹមថ្ងៃទី១១ ខែឧសភា ប្រទេសឥណ្ឌាមានអ្នកឆ្លងកូវីដ១៩ បន្ដកើនឡើង​ដល់​៦៧ ២៥៩នាក់ និងស្លាប់ជាង២ពាន់នាក់ក្ដី តែរដ្ឋាភិបាលញូវដេលីនៅតែជួយដល់បណ្ដា​ប្រទេស​នានា នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា តាមសំណើរបស់រដ្ឋាភិបាលទាំងនោះ។

ក្រុមជំនួយផ្នែកវេជ្ជសាស្រ្ដឥណ្ឌា នឹងដាក់ពង្រាយ នៅក្នុងប្រទេស  Mauritius និង Comoros ដើម្បីជួយដល់រដ្ឋាភិបាលទាំងនេះ ពាក់ព័ន្ធនឹងគ្រាអាសន្ន នៃកូវីដ១៩ និងជំងឺគ្រុនឈាម។

ក្រសួងការបរទេសឥណ្ឌា បានថ្លែងថា  ជាការ​ឆ្លើយតបនឹងការ​សុំជំនួយ​ពាក់ព័ន្ធនឹង​កូវីដ១៩​នេះ ឥណ្ឌាបានបញ្ជូនកងនាវាជើងទឹក ឈ្មោះ​ Kesari ឆ្ពោះទៅ​កាន់ប្រទេសម៉ាឌីវ, Mauritius, Madagascar, Comoros និងSeychelles។ នាវាកងទ័ពជើងទឹកនោះ​នឹងនាំក្រុមជំនួយ​ផ្នែក​វេជ្ជសាស្រ្ដចំនួន២​ក្រុម រួមមាន ក្រុមពាក់ព័ន្ធនឹងជំនាញកូវីដ១៩ និងក្រុមពាក់ព័ន្ធនឹង​ស្បៀងអាហារ។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមជំនួយផ្នែកវេជ្ជសាស្រ្ដ នឹងត្រូវដាក់ពង្រាយ នៅ​ក្នុង​ប្រទេស Mauritius និង Comoros។ ក្រុមនេះនឹងជួយដល់រដ្ឋាភិបាលខាងលើ ពាក់ព័ន្ធនឹង​កូវីដ១៩ និងជំងឺគ្រុនឈាម (នៅក្នុងករណី នៃ Comoros)។

ប្រទេសឥណ្ឌាបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល នៃប្រទេស Maldives ស្រីលង្កា​, Mauritius និង ប្រទេស Seychelles ដោយផ្ដល់ថ្នាំសង្កូវពាក់ព័ន្ធ​នឹងការ​ប្រឆាំង​នឹង​កូវីដ១៩។ ក្រុមជំនាញវេជ្ជសាស្រ្ដឥណ្ឌានឹងជួយដល់រដ្ឋាភិបាលទាំងនោះ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងវិបត្ដិនេះ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9206011