សួនសត្វជាទីរកចំណូលពីអ្នកទេសចរ ប៉ុន្តែនៅពេលបិទប្រទេស ទើបធ្វើឲ្យវិស័យទេសចរណ៍ រងផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេស គឺសួនសត្វ ត្រូវប្រឈមនឹងការ អត់ចំណីឲ្យសត្វស៊ី ហើយសត្វរាប់សិបពាន់ក្បាលនឹងងាប់ដោយការអត់ចំណី ដោយសារតែកូវីដ១៩។
កន្លងមក សត្វដំរីនៅក្នុងប្រទេសថៃបានរងផល់ប៉ះពាល់ដោយការអត់ចំណី ខណៈបិទប្រទេស គ្មានអ្នកទេសចរទៅជិះដំរីលេងកម្សាន្ត។ នៅពេលនេះសួនសត្វ រហូតដល់ទៅ៦០កន្លែង ត្រូវបិទទ្វារ ចាប់តាំងពីពាក់កណ្តាលខែមីនា រហូតមកទល់ពេលនេះ ធ្វើឲ្យសត្វអត់ចំណី។ ការបិទប្រទេសនេះ កុំថាឡើយតែសត្វ សូម្បីតែមនុស្សក៏រកទិញអាហារបរិភោគមិនបានផង ដោយសារការរាតត្បាត នៃកូវីដ១៩។
មន្ត្រីអភិរក្សសត្វព្រៃឥណ្ឌូនេស៊ី បានឲ្យដឹងថា មានសត្វព្រៃរាប់សិបពាន់ក្បាល ក្នុងនោះមានទាំងសត្វខ្លាស៊ូម៉ាត្រាន ( Sumatran) និងសត្វ Bornean កំពុងប្រឈមនឹងការផុតពូជ ក៏អត់ចំណីផងដែរ ដោយសារតែកូវីដ១៩ រាលដាលនៅក្នុងប្រទេសនេះ។ សួនសត្វជាង ៦០កន្លែង នៅក្នុងប្រទេសតំបន់អាស៊ានមួយនេះ ដែលមានសត្វព្រៃ ប្រមាណ៧ម៉ឺនក្បាល ត្រូវបិទទ្វារ តាំងពីពាក់កណ្តាលខែមីនា រហូតមកទល់ពេលនេះ ។
លោក Sulhan Syafi ប្រធានសមាគមន៍សួនសត្វ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ចំណីសត្វ គឺបានមកពីចំណូលលក់សំបុត្រចូលទស្សនា ប៉ុន្តែចាប់តាំងពីការបិទប្រទេសមក មិនមានអ្នកណាទៅសួនសត្វឡើយ។ រីឯចំណីសត្វក៏ត្រូវអស់ នៅពាក់កណ្តាលខែឧសភានេះ ហើយបើមិនមានវិធានការនោះទេ នឹងមានសត្វជាច្រើនងាប់ដោយសារការអត់ចំណី។ នៅពេលនេះសត្វមួយចំនួនដែលងាយរក ហើយនៅមានសត្វជាច្រើនទៀត អាចនឹងក្លាយជាចំណីរបស់សត្វផ្សេងទៀត៕ ប្រែសម្រួលដោយ៖ MEO