Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនបិទទីក្រុង​ Shu Lan ក្រោយមានអ្នកឆ្លងកូវីដ១៩ថ្មីកើនឡើង

កាលពីថ្ងៃទី​១០ខែឧសភា ចំនួនអ្នកឆ្លងកូវីដ​១៩ ក្នុងប្រទេសចិន បន្តកើនឡើងខ្ពស់ ដោយក្នុងនោះមានពាក់កណ្តាលក្នុងទីក្រុងវូហាន។

តាមតួលេខរបស់គណកម្មការសុខាភិបាលចិន ចិនប្រកាសនៅព្រឹកថ្ងៃទី​១១ខែឧសភា បង្ហាញឲ្យឃើញថា នៅចិនដីគោក មានអ្នកឆ្លងកូវីដ១៩ ថ្មី​១៧នាក់​​នៅថ្ងៃទី​១០ខែឧសភា​។ ក្នុងនោះមាន​៧នាក់ ចូលមកពីប្រទេសម៉ុងហ្គោលី​ និង​១០នាក់នៅក្នុងប្រទេស ក្នុងនោះមាន​៥នាក់ក្នុងទីក្រុងវូហាន។

នៅទីក្រុង ​Shu Lan ​ក្នុងរយៈពេល​៣ថ្ងៃកន្លងមក មានអ្នកឆ្លង១៥នាក់​ ធ្វើឲ្យមន្ត្រីក្នុងតំបន់​បានបានសម្រេចបិទតំបន់មួយចំនួន ក្នុងទីក្រុងនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ នៅថ្ងៃទី​១០ខែឧសភា មន្ត្រីក្នុងតំបន់បានរិតបន្តឹង ការគ្រប់គ្រង​ ហើយចរាចរណ៍ ផ្លូវគោកនិងផ្លូវដែកត្រូវ​ផ្អាកដំណើរការ​ ។ សិស្សថ្នាក់ទី​៩ និងទី១២ដែលទើបតែចូលរៀនវិញ​ត្រូវ ផ្អាក់ ដោយបង្វែរមករៀនតាមអនឡាញវិញ​។

បច្ចុប្បន្ន កូវីដ១៩ នៅតែរាលដាលខ្លាំងនៅលើពិភបលោក ដដែល ដោយមានពលរដ្ឋជាង ៤,១លាននាក់នាក់ហើយនៅលើពិភពលោក។ក្នុងនោះមានអ្នកស្លាប់កើនឡើងដល់ទៅជាង ២៨៣​ ពាន់នាក់។ ដូច្នេះហានិភ័យនៃការឆ្លងរាលដាលនៅតែខ្ពស់ដដែល គឺត្រូវប្រុងប្រយ័ត្នគ្រប់គ្នា៕

from: https://tnaot.com/km/m/detail/article/9205846