Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនដឹងយ៉ាងម៉េច នាវាចម្បាំងអ៊ីរ៉ង់បាញ់មីស៊ីលលើនាវា​ជើងទឹកពេលធ្វើសមយុទ្ធ ស្លាប់របួសច្រើននាក់

តាមការចេញផ្សាយ​របស់ប្រភពព័ត៌មាន Timesofisrael​ កាលពីថ្ងៃទី​១១ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា នាវាចម្បាំង​អ៊ីរ៉ង់​មួយគ្រឿង​បានបាញ់សាកល្បងមីស៊ីល​ប្រឆាំងនាវា​ចម្បាំង បានធ្លាក់ទៅលើ​នាវា​មួយគ្រឿង​របស់កងកម្លាំងជើងទឹក​អ៊ីរ៉ង់ ​បណ្តាលឲ្យ​លិច ស្លាប់ និងរបួស​ជាច្រើននាក់ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​អ៊ីរ៉ង់​បានបញ្ជាក់ថា ហេតុការណ៍នេះ​ស្លាប់​នាវិក​ម្នាក់ និងច្រើននាក់ផ្សេងទៀតរងរបួស ។ ប៉ុន្តែប្រភព​ផ្សេងទៀតផ្សាយថា ស្លាប់​នាវិក​រហូតជិត​៤០នាក់ និងច្រើននាក់ផ្សេងទៀត​បានរងរបួស​។

នាវាចម្បាំង Jamaran បានបាញ់មីស៊ីលប្រឆាំងនាវាចម្បាំង ក្នុងប្រតិបត្តិការ​ហ្វឹកហាត់សមយុទ្ធ​បាញ់​​អមការពារ​ស្ថិតនៅ​ឈូងសមុទ្រអូម៉ង់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។ ដោយមិនដឹងពីមូលហេតុដូចម្តេចនោះទេ មីស៊ីល​នោះបានធ្លាក់ទៅ​លើនាវា​មួយគ្រឿង​ទៀត​ឈ្មោះ Konark របស់កម្លាំង​ជើងទឹក​អ៊ីរ៉ង់ បណ្តាលឲ្យឆេះ ហើយលិច​ ស្លាប់ និងរបួស​នាវិក​ជាច្រើននាក់តែម្តង ។ 

វីដេអូផ្សព្វផ្សាយ​នៅលើបណ្តាញសង្គមឃើញ​មានការដឹកជញ្ជូន​អ្នករងរបួស​ទៅកាន់មន្ទីរពេទ្យ ។ គណនីធ្វីតធើឈ្មោះ Farzana Shah បានអះអាងថា ស្លាប់មនុស្ស​២៣នាក់ ក្នុងចំណោមប្រហែល​៤០នាក់ ដែលបានចូលរួមធ្វើសមយុទ្ធនោះ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9205586