Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ផ្ទុះការតវ៉ាបិទផ្លូវ ក្រោយអតីតសណ្ឋាគារផ្កាយ៥ Great Duke មិនបង់ប្រាក់ឈ្នួលឱ្យបុគ្គលិក

ភ្នំពេញ៖ បុគ្គលិករបស់អតីតសណ្ឋាគារផ្កាយ៥ The Great Duke ជាច្រើននាក់ តំណាងបុគ្គលិក១៥២នាក់ បានផ្ទុះការតវ៉ា នៅមុខសណ្ឋាគារ ដោយធ្វើការបិទផ្លូវម៉ៅសេទុងផងដែរ ដើម្បីទាមទារឲ្យម្ចាស់សណ្ឋាគារ ដោះស្រាយសំណងជូនពរគាត់តាមច្បាប់ការងារ ដែលមានរយៈពេលជាង៤ខែមកហើយ។ ព្រឹត្តិការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ។

សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់ ឲ្យម្ចាស់សណ្ឋាគារទូទាត់សំណងដល់កម្មករ ៣ចំណុច៖

ទី១៖ ទូទាត់ប្រាក់បំណាច់អតីតភាពការងារមុនឆ្នាំ២០១៩ ដោយប្រាក់ឈ្នួលគោល បូកប្រាក់បន្ទាប់បន្សំ, ទី២៖ប្រាក់ជួសឲ្យការជូនដំណឹង និងទី៣៖ ប្រាក់ជួសឲ្យការឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។

សហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) ដែលតំណាងឲ្យបុគ្គលិករបស់សណ្ឋាគារជាង ១៥០នាក់ ក៏បានចេញសេចក្ដីថ្លែងការណ៍ សម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះករណីដែលសណ្ឋាគារ The Great Duke អតីតសណ្ឋាគារអ៊ីនធើរខនធីណិនថលភ្នំពេញ បានបិទទ្វារដោយមិនព្រមទូទាត់សំណង ជូនកម្មករនិយោជិត ១៥២នាក់ ស្របតាមច្បាប់ស្ដីពីការងារនៃកម្ពុជា។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា អតីតបុគ្គលិកធ្លាប់បម្រើការងារ នៅសណ្ឋាគារ The Great Duke បាននឹងកំពុងរង់ចាំទទួលនូវប្រាក់សំណង អស់រយៈពេលជាច្រើនខែមកហើយ ដោយយោងតាមមាត្រា១១៦ នៃច្បាប់ស្ដីពីការងារតម្រូវឲ្យនិយោជក ត្រូវតែផ្ដល់ប្រាក់ឈ្នូល និងប្រាក់បំណាច់គ្រប់ប្រភេទ ជូនកម្មករនិយោជិត ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពីថ្ងៃឈប់ធ្វើការ។

សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9205552