លោក ភា សុភក្រា្ដ បានសំរេចលាលែងចេញពីតំណែងគ្រូជំនួយរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាហើយ។ នេះបើតាមគណនីហ្វេសប៊ុករបស់លោក បានបង្ហោះ។
អតីតគ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិ ដែលសព្វថៃ្ងមានឈ្មោះថា សមាគមនកីឡាបាល់ទាត់ ខ ភ ម ត្រូវបានលោក Felix តែងតាំងឲ្យធើ្វជាជំនួយការក្នុងក្រុមជម្រើសជាតិ កាលពីឆ្នាំមុននេះទេ។
សម្រាប់មូលហេតុវិញគឺដោយសារ លោកបានងាកមកផ្តោតលើការងារកម្មវិធីកីឡា ការគ្រប់គ្រងជំនួញ និងមានពេលវេលាសម្រាកលម្ហែខ្លះជាមួយគ្រួសារសិន។
យ៉ាងណាក្តី អតីតគ្រូជំនួយក្លិប TriAsia និងជាអតីតគ្រូបង្គោលក្លិបក្រសួងការពារជាតិរូបនេះ បានបញ្ជាក់បន្ថែមថា ភាគរយតិចតួចប៉ុណ្ណោះក្នុងការត្រឡប់មកកាន់ជម្រើសជាតិវិញ ដោយលោកចង់ត្រឡប់ទៅកាន់ការងារបង្វឹកផ្ទាល់ ឬការបង្កើតកម្មវិធីហ្វឹកហាត់ថ្នាលយុវជនដោយខ្លួនឯង៕
ប្រភព៖ Facebook