Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុននឹងលើកលែងច្បាប់គ្រាអាសន្ន នៅសប្ដាហ៍នេះ សម្រាប់ខេត្តខ្លះ

ដោយសារស្ថានការណ៍ នៃការឆ្លងរីករាលដាលកូវីដ១៩ នាពេលបច្ចុប្បន្នមានការថយចុះ​ខ្លាំង មិនជាការគំរាមកំហែង  ធ្វើឲ្យរដ្ឋាភិបាល​ជប៉ុនកំពុងតែពិចារណាលើការបន្ធូរបន្ថយ​ការដាក់​ប្រទេសក្នុងគ្រាអាសន្ន មុនកាលកំណត់ នាថ្ងៃទី៣១ ខែឧសភា ដើម្បីបើកឲ្យដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ។

រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចជប៉ុន លោក Yasutoshi Nishimura បានថ្លែងថា រដ្ឋាភិបាលនឹង​ពិចារណាពីការលើកលែងការដាក់ ប្រទេស ក្នុងគ្រាអាសន្ន ដោយសារបណ្ដាខេត្តចំនួន៣៤​របស់ជប៉ុន មិនស្ថិតក្រោមការរងគ្រោះធ្ងន់ នៃការរីករាលដាលកូរ៉ូណាវីរុ មុនពេលការ​កំណត់ទូទាំងប្រទេស នៅថ្ងៃទី៣១ ខែឧសភា។ ទីក្រុងតូក្យូ អូសាកា និងខេត្ដ១១ផ្សេងទៀត មិនស្ថិតក្នុងចំណោមតំបន់ដែល អាច មើលការពីការបន្ធូបន្ថយការរឹតបន្ដឹង មុនកាលកំណត់។

លោករដ្ឋមន្រ្ដី បានប្រាប់ដល់សម័យប្រជុំ នៃរដ្ឋសភា នាថ្ងៃទី១១ ខែឧសភា ថា ខេត្តចំនួន៣៤ ប្រសិនបើយើងអាចបញ្ជាក់ពីចំនួនឆ្លងថ្មី នៅតែរក្សាបានស្ថិរភាព ការលើកលែងច្បាប់គ្រា​អាសន្ន នឹងមានសម្រាប់ខេត្តទាំងនោះ។ រីឯច្បាប់គ្រាអាសន្នអាចនឹងអនុវត្ដឡើងវិញ ប្រសិន​បើមានសញ្ញា នៃការរីករាលដាលឡើងវិញ ក្រោយការលើកលែងច្បាប់នោះ។

ជប៉ុន កាលពីសប្ដាហ៍កន្លងទៅ បានពន្យារពេលការដាក់ប្រទេសក្នុងគ្រាអាសន្ន រហូតដល់​ដំណាច់ខែឧសភា ប៉ុន្ដែការវាយតម្លៃ ពីស្ថានការណ៍ នៃវីរុស នៅថ្ងៃទី១៤ ខែឧសភា រដ្ឋាភិបាល​អាចនឹង​មានវិធានាការលើកលែង សម្រាប់ខេត្តខ្លះរបស់ជប៉ុន។

បើគិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ប្រទេសជប៉ុន មានអ្នកឆ្លងកូវីដ១៩ ចំនួន ១​៥​៧៧៧នាក់ ក្នុងនោះស្លាប់៦២៤នាក់ និងជាសះ ស្បើយ៨១២៧នាក់៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9205457