Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បាញ់ប្រហារនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក មនុស្សជាច្រើនរងរបួស

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា មនុស្សជាច្រើនបានរងរបួស បន្ទាប់ពីការបាញ់ប្រហារមួយបានកើតឡើងនៅសួនឧទ្យាន Fort Worth ភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០​។ 

ប៉ូលិសក្នុងតំបន់ Fort Worth បានអន្តរាគមន៍តបតនឹងការផ្ទុះអាវុធនៅក្នុងឧទ្យាន Wilbargerនោះ ។ យ៉ាងហោចណាស់មនុស្ស ៥ នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនេះផងដែរ ។ នេះបើតាមការផ្សាយ​របស់ប្រភព sputnik ថ្ងៃទី១១​ ខែឧសភា ។ 

មុននេះ កាសែត The Fort Worth Star Telegram បានផ្សាយថា មានអ្នករងរបួសចំនួន ៤ នាក់ ក្នុងនោះមាន ២ នាក់ របួសធ្ងន់ធ្ងរ ។ ការបាញ់នេះ បានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីល្ងាច ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក MedStar បញ្ជាក់ថា មនុស្សចំនួន៣នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីឧប្បត្តិហេតុនេះ ហើយម្នាក់ទៀត ស្ថិតនៅនៅកន្លែងកើតហេតុ ជាអ្នករងរបួសទីបួន ។ មូលហេតុនៃការបាញ់ប្រហារនេះ នៅមិនទាន់ដឹងនៅឡើយទេ ។ 

 រូបថត និងវីដេអូ​ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមផងដែរ ។ វត្តមានរបស់ប៉ូលិសជាច្រើន​នៅកន្លែងកើតហេតុ ។ មិនទាន់ដឹងថា តើខ្មាន់កាំភ្លើង​ត្រូវ​ប៉ូលិសចាប់ខ្លួន​បានឬយ៉ាងណានោះទេ ។ 

រថយន្តស៊ីរ៉ែនរបស់ប៉ូលិសបានបើក​យ៉ាងទ្រហឹងអឺងកង​ផងដែរ ។ មិនមានព័ត៌មានលម្អិតនៅពេលភ្លាមៗទេ ។ ការស៊ើបអង្កេតកំពុងដំណើរការ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9205426