Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្លឹប Nante របស់ Ligue 1 ចង់បានខែ្សបម្រើម្នាក់របស់ Liverpool ឲ្យកុងត្រាដល់ទៅ៣ឆ្នាំ

ក្លឹប Nante ដែលស្ថិតក្នុងលីគកំពូលរបស់បារាំង Ligue 1 កំពុងមានចំណាប់អារម្មណ៍ក្នុងការចង់បានខែ្សបម្រើរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Pedro Chirivella ព្រមទាំងផ្ដល់កុងត្រាចំនួន៣ឆ្នាំផងដែរ បើក្លឹបទិញបាន។

កីឡាករវ័យ២២ឆ្នាំនេះ នឹងត្រូវផុតកុងត្រាជាមួយ Liverpool នៅបំណាច់រដូវក្ដៅខាងមុខនេះ និងកំពុងត្រូវបានទទួលការចាប់អារម្មណ៍ពីសំណាក់ក្លឹបមួយចំនួនផងដែរ។

រូបគេបានចូលរួមជាមួយ Liverpool ក្នុងឈុតយុវជនពីក្រុម Valencia ក្នុងតម្លៃប្រមាណ២លានផោន ប៉ុន្ដែរូបគេហាក់បីដូចជាមានភាពលំបាកក្នុងការប្រជែងក្នុងឈុតធំ។

Nante ដែលបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី១៣ក្នុងលីគ ត្រូវបានសារព័ត៌មាន Dailymail ចុះផ្សាយថា ពួកគេកំពុងរៀបចំកញ្ចប់ទឹកប្រាក់ដើម្បីប្រជែងជាមួយក្លឹបដ៏ទៃក្នុងការទិញ Pedro Chirivella ព្រមទាំងផ្ដល់កុងត្រាចំនួន៣ឆ្នាំផងដែរ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9205404