យ៉ាងហោចណាស់ ក៏មានមនុស្ស២០នាក់ស្លាប់ ក្នុងការវាយប្រហារពីក្រុមខ្មាន់កាំភ្លើង នៅក្នុងភូមិ Tillaberi ភាគខាងលិច ប្រទេសណៃជឺរ។
លោក Ibrahim Tidjani Katchella មន្ត្រីក្នុងតំបន់ Tillaberi បានបញ្ជាក់ថា ខ្មាន់កាំភ្លើងបានជិះម៉ូតូបាញ់រះ បណ្តាលឲ្យមានអ្នកស្លាប់២០ នាក់ ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ខ្មាន់កាំភ្លើងទាំងនោះមកពីប្រទេសណាឡើយ ។
តំបន់ Tillaberi ស្ថិតនៅព្រំដែនប្រទេសចំនួន៣ គឺ Niger, Burkina Faso និង Mali ។ នៅទីនោះ ក្រុមឧទ្ទាមអ៊ិស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និង IS តែងតែខិតខំបង្កើតទីតាំងឈរជើង នៅក្នុងតំបន់ព្រំដែនត្រីកោណនោះ។
បារាំង និងប្រទេសទ្វីបអាហ្វ្រិកមួយចំនួនបានបង្កើតតំបន់ពិសេស ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាម ដែលមានទំនាក់ទំនងជាមួយក្រុមភេរវកម្ម។ កាលពីឆ្នាំ២០១៩ ប្រទេសណៃជឺរ បានហាមប្រាមធ្វើដំណើរ នៅក្នុងតំបន់ព្រំដែន ដើម្បីទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារ ប្លន់យកស្បៀងអាហាររបស់ពលរដ្ឋ៕ ប្រែសម្រួលដោយ MEO