Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម៉ាឡេស៊ីពន្យារការបន្ធូរបន្ថយបិទប្រទេស រហូតដល់ថ្ងៃទី៩ មិថុនា

បើគិតត្រឹមថ្ងៃទី១១ ខែឧសភា ប្រទេសម៉ាឡេស៊ី មានអ្នកឆ្លងកូវីដ១៩ ចំនួន៦៦៥៦នាក់ ក្នុង​ស្លាប់១០៨នាក់ និងជាសះស្បើយ៥០២៥នាក់ តែប្រទេសនេះនឹងពន្យារការបិទប្រទេស ​រហូត​ដល់ថ្ងៃទី៩ ខែមិថុនា ​ដែលនឹងអនុញ្ញាតឱ្យ​មាន​សកម្មភាព​សេដ្ឋកិច្ចស្ទើរតែទាំងអស់​ ខណៈ​ព្រំដែន និងសាលារៀននៅតែបន្ដបិទ។

នាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានថ្លែង​នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ កាល​ពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ថា រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យមានការធ្វើ​ដំណើរអន្តរ​រដ្ឋ​ដែល​មានកំណត់សម្រាប់ក្រុមគ្រួសារដែលបែកគ្នា មុនពេលប្រារព្ធពិធី Eid al-Fitr ។

លោកនាយករដ្ឋមន្រ្ដី បានបន្ដថា «ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ពិតជាមានសារ​សំខាន់ណាស់​សម្រាប់ពួកយើង» ដោយសាររដ្ឋាភិបាល​នឹងបង្ហាញពីលទ្ធផល នៃការ​បន្ធូរ​បន្ថយ​ការរឹតត្បិតនេះ។ ប្រសិនបើមានករណីកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាល​នឹងត្រូវបង្ខំឲ្យអនុវត្តបទបញ្ជាត្រួតពិនិត្យសកម្មភាព (MCO) ដែល​បានធ្វើឲ្យ​ល្អប្រសើរ​ឡើង​ សម្រាប់តំបន់រងផលប៉ះពាល់។

ប្រទេសម៉ាឡេស៊ីបានអនុញ្ញាតឱ្យគ្រប់វិស័យទាំងអស់ បើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី៤ ខែឧសភា ក្នុងគោលបំណង ដើម្បីស្តារ សេដ្ឋកិច្ច ឡងវិញ បន្ទាប់ពីការបិទប្រទេសអស់រយ:​ពេល២ខែ ដែលពីដំបូងកំណត់បញ្ចប់ត្រឹមថ្ងៃទី១២ ខែឧសភា។ ប៉ុន្ដែការពន្យារពេលនេះ​ត្រូវ​បានឆ្លើយតបជាមួយនឹងប្រតិកម្មមួយចំនួន ខណ:រដ្ឋនានាពន្យារពេល ក្នុងការបន្ធូរបន្ថយ ការរឹតត្បិតរបស់ពួកគេ ដោយសារតែកង្វះការរៀបចំ ខណៈក្រុមហ៊ុននានាព្យាយាមឱ្យ​កម្មករ​ទាំង​អស់របស់ពួកគេ ធ្វើតេស្ដមុនពេលបន្តការងារឡើបវិញ។

រហូតមកដល់ពេលនេះ ការឆ្លងថ្មី នៃកូរ៉ូណាវីរុសបានថយចុះយ៉ាងខ្លាំង ហើយកាលពីថ្ងៃសៅរ៍ កន្លងទៅនេះ នៅប្រទេសម៉ាឡេស៊ី មានករណីឆ្លងថ្មីតែ៥៤តែប៉ុណ្ណោះ៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9205214