Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គមេបញ្ជាការកងទ័ពអាមេរិក ត្រូវផ្តាច់ខ្លួននៅដោយឡែកដោយសារកូវីដ​១៩

អគ្គមេបញ្ជាការកម្លាំងទាហានជើងទឹកអាមេរិក លោក Mike Gilday បានប្រកាសថា​ លោកបានសម្រេចកាត់ផ្តាច់នៅដោយឡែក ក្រោយ​ពេល​​​សមាជិក ក្នុងក្រុមមានអ្នកឆ្លងកូវីដ​១៩។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា បើទោះជាមេបញ្ជាការ ធ្វើតេស្តអវិជ្ជមានចំពោះកូវីដ១៩ក្តី ​ប៉ុន្តែចាំបាច់ត្រូវតែកាត់ផ្តាច់ នៅដាច់​ដោយឡែក រយ:ពេល១សប្តាហ៍ ក្នុងការតាមដាន។

ព័ត៌មានខាងលើបានកើតឡើង នៅពេលដែលមានមន្ត្រីរដ្ឋាភិបាលអាមេរិក​ជាច្រើនរូប ត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែក ដើម្បីតាមដាន​ដោយសារតែមានកូនចៅឆ្លងកូវីដ១៩ ។ បច្ចុប្បន្ន មានមន្ត្រីអាមេរិក​ជាច្រើន នៅដាច់ដោយឡែក ក្នុងនោះមានទាំង​អនុប្រធានាធិបតី ប្រធានមជ្ឈមណ្ឌុលគ្រប់គ្រងជំងឺឆ្លង​ CDC អាមេរិក លោក​ Robert Redfield ​ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

បើតាមតួលេខរបស់​ Worldometers គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី​១១ខែឧសភា នៅទូទាំងអាមេរិក មានអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ​១ ៣៦៧ ៦៣៨នាក់ ក្នុងនោះមានអ្នកស្លាប់កើនឡើង ដល់ ៨០​ ៧៨៧នាក់៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9205208