Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់ធ្លាក់ពីលើអគារឡាក់គីស្តារ បែកក្បាលរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ធ្លាក់ពីលើអគារឡាក់គីស្តារ បែកក្បាលរងរបួសធ្ងន់ ​នៅវេលាម៉ោងជាង១០យប់ ថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៣៦ នៅចំណុចសណ្ឋាគារឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើតាមការផ្សាយរបស់ Fresh News នៅព្រឹកនេះ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឮសំលេងធ្លាក់យ៉ាងខ្លាំងចំដំបូលអគារ ភ្លាមៗគេបាននាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូច បានដេកនៅនឹងកន្លែងចំណតរថយន្តក្នុងសភាពបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាទូរស័ព្ទ ទៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យភ្លាមៗផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការសាកសួរប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ដើម្បីធ្វើការស្រាវជ្រាវថា ជាករណីអត្តឃាត ឬឃាតកម្មឲ្យពិតប្រាកដ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9205122