Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Wenger ថា មានតែកីឡាករម្នាក់នេះទេ ដែលអាចជំនួសតំណែង Messi និង Ronaldo បាន

លោក Arsene Wenger បាននិយាយថា Kylian Mbappe គឺជាកីឡាករតែម្នាក់ប៉ុណ្ណោះ ដែលអាចជំនួសតំណែង Lionel Messi និង Cristiano Ronaldo ក្នុងនាមជាកីឡាករល្អជាងគេលើលោក, ប៉ុន្ដែក៏បានបញ្ជាក់ដែរថា កីឡាករល្អៗរបស់អង់គ្លេស ក៏មិនស្ថិតនៅឆ្ងាញពីគេប៉ុន្មានដែរ។

Messi និង Ronaldo បានធើ្វការប្រកួតប្រជែងគ្នាអស់ពេលជិត១៥ឆ្នាំទៅហើយ ប៉ុន្ដែសព្វថៃ្ងពួកគេទាំងពីរមានវ័យ ៣២, និង៣៥ឆ្នាំទៅហើយ ខណ: Wenger បានបញ្ជាក់ថា ការទទួលបាននូវសមិទ្ធផលដ៏ច្រើនរបស់ពួកគេទាំងពីរ និងមិនអាចគង់វង្សបានរហូតនោះទេ។

«ពួកយើងមិនដែលឃើញកីឡាករណា ដែលអាចកែប្រែគ្រប់ស្ថានការណ៍ដូចពួកគេនោះទេ» Wenger និយាយប្រាប់ talkSPORT។

«ប៉ុន្ដែពេលនេះពួកគេ (Messi, Ronaldo) កាន់តែមានវ័យទៅមុហើយ។ យ៉ាងណាក្ដី កីឡាករជំនាន់ក្រោយគឺកំពុងរះ ហើយកីឡាករនោះប្រហែលជាសញ្ជាតិបារាំង។ ក្នុងពេលបច្ចុប្បន្នកីឡាករដែលកំពុងនាំមុខមានដូចជា Mbappe, Neymar, ប៉ុន្ដែក្នុងនោះក៏មានកីឡាករអង់គ្លេសដែរ»៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9205118