Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តាមដានស្ថានភាពជំងឺកូវីដ១៩ ប្រចាំថ្ងៃទី១១ ខែឧសភានេះ

ភ្នំពេញ៖ កម្ពុជាបន្តគ្មានអ្នកឆ្លងកូវីដ១៩ ខណៈអ្នកជំងឺនៅសល់ទាំង២នាក់ នៅតែមិនទាន់ជាសះស្បើយ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០កាលពីម្សិលមិញនេះ។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

បើគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ស្មើរនឹង ៩៨,៣៦ភាគរយធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩។ ដោយក្នុងនោះ ជនជាតិចិនមាន ៣នាក់ ជនជាតិអង់គ្លេស ៥នាក់ ជនជាតិអាមេរិក ២នាក់ ជនជាតិហ៊ែលហ្សិកម្នាក់ ជនជាតិបារាំង ៤០នាក់ ជនជាតិកាណាដា ២នាក់ ជនជាតិម៉ាឡេស៊ី ១៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២នាក់ ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរ ៤៩នាក់។ ចំណែកឯ អ្នកកំពុងសម្រាកព្យាបាលសរុបមានចំនួន ២ នាក់ទៀតប៉ុណ្ណោះ ដោយកំពុងដាក់ព្យាបាលនៅមន្ទីពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត។

គិតមកត្រឹមព្រឹកថ្ងៃ១១ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ដដែល ដោយនៅក្នុងនោះមានករណីជាសះស្បើយសរុបចំនួន ១២០នាក់ ខណៈគ្មានករណីស្លាប់នៅឡើយនោះទេ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9205071