ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់ ៦នាក់ និងរងរបួសធ្ងន់ ៨នាក់ ក្នុងនោះមានស្រី ៣នាក់ និងស្រាល ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះ។
បើយោងតាមរបាយការអគ្គស្នងការនគរបាលជាតិ បានបង្ហាញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសម្សិលមិញនេះ ដោយបានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន ១៦នាក់ នៅថ្ងៃទី១០ ខែឧសភា គឺកើតឡើងដោយសារហេតុការណ៍ប៉ះទង្គិច ចំនួន ៩លើក។
សូមជម្រាបថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាល សម្រេចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយត្រូវផាកពិន័យដ៏ធ្ងន់ធ្ងរលើជនណាដែលមិនគោរពច្បាប់។ ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍បានសម្រាប់មនុស្សរាប់រយនាក់ និងបានបំផ្លាញទ្រព្យសម្បត្តិទាំងគ្រួសារ និងប្រទេសជាតិ ដ៏ធ្ងន់ធ្ងរ៕