Sujeong សមាជិកក្រុម Lovelyz កំពុងត្រៀមខ្លួនចេញបទចម្រៀងទោលដំបូងជាផ្លូវការ ហើយបច្ចុប្បន្ន នាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបអាល់ប៊ុម។ ជាមួយគ្នានេះដែរ ខាងផលិតកម្ម Woollim Entertainment ក៏បានបញ្ជាក់ថា ព័ត៌មាននេះគឺជាការពិត និងបានបញ្ចេញព័ត៌មានខ្លះៗទាក់ទងនិងការចេញបទចម្រៀងទោល ដែលអាល់ប៊ុមនេះនឹងបញ្ជេញនៅថ្ងៃទី ២០ ខែឧសភា។
អាល់ប៊ុមទោលរបស់ Sujeong មានឈ្មោះថា “Tiger Eyes” នឹងរួមបញ្ចូលទាំងចំណងជើងឈ្មោះដូចគ្នាដែលសរសេរដោយ Seo Ji Eum ដែលធ្លាប់បានធ្វើការក្នុងបទចម្រៀង “Ah-Choo” របស់ក្រុម Lovelyz ។ អ្វីដែលគួរឱ្យរំភើបជាងនេះទៅទៀត Sojeong បានចូលរួមដោយផ្ទាល់នៅក្នុងទិដ្ឋភាពជាច្រើននៃអាល់ប៊ុមរបស់នាងរួមទាំងការសរសេរបទចម្រៀង ហើយសម្រាប់ព័ត៌មានលម្អិតនៃកាលបរិច្ឆេទបញ្ចេញនឹងប្រកាសនៅថ្ងៃទី២០ ខែឧសភាឆាប់ៗខាងមុខ។
គួរបញ្ជាក់ផងដែរថា នេះគឺជាអាល់ប៊ុមដំបូងរបស់ Sujeong ក្នុងរយៈ ៦ឆ្នាំ ចាប់តាំងពីនាងបានបង្ហាញខ្លួនក្នុងនាមជាសមាជិកក្រុម Lovelyz៕