ការបោះឆ្នោតអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០ កំពុងប្រឈមនឹងបញ្ហាជាច្រើន ដោយសារតែស្ថានភាពកូវីដ១៩ មិនទាន់ស្ងប់ស្ងាត់ ហើយថែមទាំងកើនឡើងខ្ពស់ទៀតផង។ កត្ដាទាំងនេះហើយ វាអាចប៉ះពាល់ដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក។
តើអ្នកណានឹងដឹកនាំអាមេរិកជាបន្ត ប្រសិនបើអាមេរិកមិនអាចរៀបចំការបោះឆ្នោតបាន ដោយសារតែកូវីដ១៩? ប៉ុន្តែសម្រាប់អាមេរិក ការបោះឆ្នោត នៅតែដំណើរការធម្មតា បើមិនអាចបោះឆ្នោតផ្ទាល់បាន ពលរដ្ឋអាចបន្តបោះឆ្នោតតាមប្រៃសណីយ៍ ។ ភាគរយ នៃការផ្អាកបោះឆ្នោត នៅអាមេរិក មានទាប ប៉ុន្តែវាក៏អាចប្រឈមនឹងការផ្អាកផងដែរ ប្រសិនបើកូវីដ១៩ស្ថិតនៅដំណាក់កាលគ្រោះថ្នាក់បំផុត។
នៅក្នុងរដ្ឋធម្មនុញ្ញអាមេរិក ក៏មិនបានកំណត់ឲ្យច្បាស់រឿងនេះដែរ ដោយសារតែមិនធ្លាប់កើតឡើង ក្នុងប្រវត្តិសាស្ត្រ អាមេរិក ប៉ុន្តែវាអានឹងកើតឡើង នៅក្នុងឆ្នាំនេះ។
ដូច្នេះក្រុមអ្នកច្បាប់អាមេរិក កំពុងតែធ្វើការពាក់ព័ន្ធនឹងរឿងនេះ អ្វីគ្រប់យ៉ាង គឺចាប់ផ្តើមចេញពីរដ្ឋធម្មនុញ្ញ។ បើមិនអាចបោះឆ្នោតបាន ហើយប្រធានាធិបតីមិនអាចបន្តដឹកនាំប្រទេសបាន ពេលនោះសភាអាមេរិក ជាអ្នកមានសិទ្ធិសម្រេចជ្រើសរើសបុគ្គលដឹកនាំអាមេរិក តាមរយៈការបោះឆ្នោតជ្រើសរើសក្នុងសភា ។
ខុសប្លែកពីប្រទេសមួយចំនួន បើមិនអាចរៀបចំការបោះឆ្នោតបាន ប្រធានាធិបតី ឬអនុប្រធានាធិបតីត្រូវតែដឹកនាំប្រទេស រហូតដល់មានរដ្ឋាភិបាលថ្មីកើតឡើង។ ប៉ុន្តែដោយសារអាមេរិក មិនមានចែងនៅក្នុងរដ្ឋធម្មនុញ ទើបអំណាចត្រូវផ្តល់ជូនសភា ៕ ប្រែសម្រួលដោយ៖MEO