Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កងកម្លាំងរក្សសន្តិភាព UN ​រងការវាយប្រហារ ស្លាប់របួស​ច្រើននាក់​នៅម៉ាលី

អង្គការសហប្រជាជាតិបានប្រកាសថា កងរក្សាសន្តិភាព៣នាក់មកពីប្រទេសឆាដ បានរងនូវការវាយប្រហារស្លាប់ និង៤នាក់ផ្សេង​ទៀត​រងរបួសធ្ងន់ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅក្នុងការវាយប្រហារប្រឆាំងនឹងក្បួនរបស់អង្គការសហប្រជាជាតិ ស្ថិតនៅភាគខាង​ជើង​​របស់ប្រទេសម៉ាលី ដោយប្រើឧបករណ៍បំផ្ទុះ ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានថ្លែងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសចំពោះការវាយប្រហារ នៅក្បែរទីក្រុង Aguelhok ក្នុងតំបន់ Kidal ដែលអាចជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ ។

លោក Dujarric បានបន្ថែមថា លោកអគ្គលេខាធិការបានអំពាវនាវដល់អាជ្ញាធរម៉ាលី “កុំព្រងើយកន្តើយចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយ ក្នុងការកំណត់អត្តសញ្ញាណជនល្មើសវាយប្រហារទាំងនេះ និងនាំខ្លួនពួកគេទាំងនោះទៅកាន់តុលាការផ្តន្ទាទោសជាបន្ទាន់ ” ។

បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដើម្បីជួយធ្វើឱ្យប្រទេស នៅអាហ្វ្រិក ភាគពាយព្យមួយនេះ មានស្ថិរភាពឡើងវិញ ។

លោក Dujarric បានថ្លែងថា “លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ជាថ្មីថា សកម្មភាពកំសាកបែបនេះ នឹងមិនរារាំងអង្គការសហប្រជាជាតិពីការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការបន្តការគាំទ្រប្រជាជន និងរដ្ឋាភិបាលម៉ាលី ក្នុងការស្វែង​រកសន្តិភាព និងស្ថិរភាពនោះឡើយ” ។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥ រវាងរដ្ឋាភិបាលម៉ាលី និងក្រុមបំបែកខ្លួនមួយលើកហើយក៏ដោយ ក៏នៅក្នុងតំបន់ Kidalនេះ មិនបានសានត្រាណពីអំពើហិង្សានោះឡើយ។ ក្រុមភេរវកម្មជីហាតបានដាក់គោលដៅម្តងហើយម្តងទៀត វាយប្រហារលើមូលដ្ឋាន​អង្គការសហប្រជាជាតិនៅទីនោះ ហើយការវាយប្រហារឆ្នាំ ២០១៦ បានសម្លាប់កងរក្សាសន្តិភាព ៧ នាក់ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9205005