Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមសម្អាតបរិស្ថាន ចុះសម្អាតសំរាមនៅចំណុចចុងឆ្នេរអូរឈើទាល

ក្រុមសម្អាតបរិស្ថាន បានចុះកើបសម្អាតសំរាមដែលហូរតាមអូរពេលមានភ្លៀងចូលមកលើឆ្នេរ ចុងអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។

មន្ត្រីសាលាក្រុងព្រះសីហនុបានថ្លែងថា សំរាមទាំងអស់នេះកើតឡើងពីប្រជាពលរដ្ឋមួយចំនួនបោះចោលតាមអូរ-ប្រឡាយ ហើយពេលមានភ្លៀងធ្លាក់វាក៏ហូរធ្លាក់តាមទឹក ចុះមកដល់សមុទ្រតាមអូរដែលអាជ្ញាធរបានស្តារ កាយបើកផ្លូវទឹកឱ្យធំ។

ករណីនេះប្រសិនបើប្រជាពលរដ្ឋដែលរស់នៅក្បែរអូរ-ប្រឡាយ ចូលរួមវេចខ្ចប់សំរាម ដោយកុំបោះចោលចូរទៅក្នុងអូរ-ប្រឡាយ នោះបរិស្ថានក្នុងក្រុងព្រះសីហនុនឹងរក្សាបានកាន់តែល្អជាមិនខានឡើយ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9204772