Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចោរឆក់កាបូបជិះមកបុកពីក្រោយម៉ូតូបុរសម្នាក់បណ្តាលឱ្យបុរសរូបនោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

នៅវេលាម៉ោង ០៦និង០០នាទីព្រឹក ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះមានករណីបុរសចំណាស់ម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលជិះម៉ូតូដឹកតៅហ៊ូ ត្រូវបានយុវជន ០២នាក់ ដែលជាជនសង្ស័យជិះមកបុកពីក្រោយយ៉ាងពេញទំហឹង។

ហេតុការណ៍នេះផងដែរកើតឡើងនៅចំណុចផ្លូវលេខ១៨២ កែងនឹងផ្លូវ២២៣ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា យុវជនទាំង ០២នាក់ ខាងលើនេះបើកបរក្នុងល្បឿនលឿនដោយសារតែព្យាយាមជិះម៉ូតូរត់គេចខ្លួនពីសមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆក់កាបូបបានសម្រេចនៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9204765