កងវិស្វកម្មប្រទះឃើញគ្រាប់កាំភ្លើងផ្លោងចាស់ៗចម្រុះដែលនៅសេសសល់ពីសម័យសង្គ្រាមចំនួន ៣២គ្រាប់ ខណៈកំពុងជីកកាយដាក់ប្រព័ន្ធលូបង្ហូរទឹក នៅចំណុចកែងផ្លូវសេតេ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញបានឱ្យដឹងថា នៅមិនទាន់ដឹងថាគ្រាប់កាំភ្លើងចាស់ៗនេះនៅមានកប់ក្នុងដីក្បែរគ្នាទៀតឬយ៉ាងណានោះទេ រង់ចាំផ្នែកជំនាញស៊ីម៉ាក់មកពិនិត្យបន្ត។
បច្ចុប្បន្នគ្រាប់មិនទាន់ផ្ទុះទាំងអស់នេះសមត្ថកិច្ចបានហ៊ុំព័ទ្ធរក្សាទុកជាបណ្តោះអាសន្ននៅទីតាំងដដែលរង់ចាំប្រគល់ជូនជំនាញស៊ីម៉ាក់យកទៅកម្ទេចចោល និងហាមដាច់ខាតមិនឱ្យមានអ្នកចូលទៅប៉ះពាល់នោះទេ៕ ដោយ ៖ សុង យូ