Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទេសឥណ្ឌូនេស៊ីមាន​អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាជិតដល់ចំនួន ១០០០នាក់ហើយ

ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនដល់ចំនួនជិត ១០០០នាក់ហើយ បន្ទាប់ពីក្លាយជាប្រទេសលំដាប់ទី៤ ក្នុងពិភពលោកដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ។

រូបតំណាង

លោក Achmad Yurianto អ្នកនាំពាក្យ​រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយក្នុងសន្និសីទសារព័ត៌មាន​នៅថ្ងៃអាទិត្យថា មនុស្ស ១៤ នាក់ថ្មីបានស្លាប់ដោយសារវីរុសកូរ៉ូណាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនៅប្រទេសឥណ្ឌូនេស៊ីដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងប្រទេសកើនដល់ទៅ ៩៧៣នាក់។ ​ចំនួនអ្នកធ្វើតេស្តវីរុសកូរ៉ូណាវិជ្ជមានបានកើនឡើងដល់ ១៤ ០៣២ ករណីដោយរាប់បញ្ចូលទាំង​អ្នកឆ្លងថ្មីចំនួន ៣៨៧នាក់។ លោក Yurianto បានមានប្រសាសន៍ថា មានចំនួនមនុស្សដែល​សង្ស័យថាឆ្លងវីរុសនិងបង្ហាញរោគសញ្ញាជាច្រើននាក់ ហើយ​អ្នកដែលរង់ចាំការបញ្ជាក់លទ្ធផលធ្វើតេស្តពីគ្លីនិកមានចំនួនដល់ទៅ ៣ម៉ឺននាក់​។ លោកបានបន្ថែមថា​ រហូតមកដល់ពេលនេះមានអ្នកជំងឺសរុបចំនួន ២៦៩៨ នាក់បានជាសះស្បើយពីវីរុសកូរ៉ូណាវិញហើយ។

បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ីកំពុងរឹតបន្តឹងការធ្វើដំណើររបស់ប្រជាជន ហើយរដ្ឋាភិបាលក៏កំពុងត្រៀមវិធានការធ្វើតេស្តប្រជាជនទូទាំងប្រទេសផងដែរ។ លើសពីនេះទៅទៀតរដ្ឋាភិបាលក៏កំពុងតែបារម្ភចំពោះហានិភ័យរបស់បុគ្គលិកពេទ្យដែលមើលថែអ្នកឆ្លងជំងឺនៅតាមមន្ទីរពេទ្យនានាយ៉ាងខ្លាំង។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9204693