Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ហេតុផល២យ៉ាងដែលអ្នកគួរឈប់បរិភោគទឹកសុទ្ធ

ការបរិភោគទឹកសុទ្ធ បានក្លាយជាទំលាប់មួយទៅហើយរបស់ជនជាតិទាំងអស់រួមទាំងខ្មែរយើងដែរ។​ ទឹកសុទ្ធអាចរកទិញបាន​នៅ​គ្រប់ទីកន្លែង​​ ដោយសារតែភាពងាយស្រួល ទឹកសុទ្ធលក់​ចេញមួយលានដបក្នុងមួយនាទីនៅទូទាំងសកលលោក បើយោងតាម Euromonitor ។ ទន្ទឹមនឹងការប្រើប្រាស់ដ៏​ច្រើន​នេះ ដបប្លាស្ទីកមានផល​ប៉ះពាល់ជាច្រើន​ដល់សុខភាព និងបរិស្ថាន។

ផលប៉ះពាល់ទៅលើសុខភាព

ការធ្វើតេស្តទៅលើទឹកសុទ្ធចំនួន ២៥៩ដប​ ពី១១ប្រែន ទិញពី១៩កន្លែង ពី៩ប្រទេសខុសៗគ្នា បាន​បញ្ជាក់ថា ៩៣% នៃទឹកសុទ្ធទាំងនោះមាន​សញ្ញានៃមីក្រូប្លាស្ទីក​នៅក្នុងទឹក។ មីក្រូប្លាស្ទីកគឺជា​កំទិច​​ប្លាស្ទីកដែលមាន​ទំហំតូចជាង ៥មីលីមែត្រ​ ហើយ​សារជាតិ phthalates, BPA​ និងសារជាតិគីមីផ្សេងៗទៀតដែលគេដាក់នៅក្នុង​ប្លាស្ទីក​ សារជាតិទាំងនេះវាងាយនឹងលេចចេញមកក្រៅចូលទៅក្នុងទឹកនៅពេលប្លាស្ទីករងនឹងកម្តៅ។​ សារជាតិនេះ គីជាសារជាតិគីមីដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ​អង់ដូគ្រីន​។  ការប៉ះពាល់ដល់ប្រព័ន្ធអង់ដូគ្រីននេះដែរ អាចបណ្តាលឲ្យមានការ​ប៉ះពាល់ដល់ការលូតលាស់នៃប្រដាប់បន្តពូជ ប៉ះពាល់ដល់ការតម្រូវអត្រាចង្វាក់បេះដូងនិងសម្ពាធឈាម ប៉ះពាល់ដល់ការរំលាយអាហារ និង​ការត្រួតពិនិត្យនិងការលូតលាស់ផ្សេងៗទៀតក្នុងសារពាង្គកាយ។

ការសិក្សាស្រាវជ្រាវមួយកាល​ពី​ឆ្នាំ២០១៥ ក៏បានរកឃើញថាស្ត្រីមានផ្ទៃពោះដែលមានផ្ទុកជាតិ BPA ពីប្លាស្ទីកច្រើន អាចបណ្តាលឲ្យទារកកើតខ្វះគីឡូ។ ហេតុដូច្នេះហើយ យើងគួរឈប់ប្រើប្លាស្ទីកដែលរួមបញ្ចូលទាំងទឹកសុទ្ធផងដែរ។​

ផលប៉ះពាល់ទៅលើបរិស្ថាន

ប្លាស្ទីកត្រូវបានប្រើប្រាស់មិនសំចាយដៃពីមួយថ្ងៃទៅមួយថ្ងៃ ដបទឹកសុទ្ធជាច្រើន​ដែលត្រូវបាន​ប្រើប្រាស់តែប្រមាណនាទីក៏ត្រូវបាន​បោះចោលទៅក្នុង​បរិស្ថានមិនថាក្នុងដីឬក្នុងសមុទ្រ​ ហើយប្លាស្ទីកទាំងនោះនឹងនៅក្នុងបរិស្ថានពី​៥០០ទៅ១០០០ឆ្នាំ។ ដបប្លាស្ទីកទាំងអស់ដែលធ្លាប់ផលិតមកទាំងអស់​ មិនទាន់បានរលាយនៅឡើយទេ​។ ការប្រើប្រាស់ និងការផលិតប្លាស្ទីកដែលធ្វើមកពីឥន្ធនៈ​ហ្វូស៊ីល បានបំពុលបរិស្ថានយ៉ាងខ្លាំងដែលជាដើមហេតុមួយចំបងធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុ ពិភពលោកកើនកម្តៅកាន់តែខ្លាំងឡើងៗ សមុទ្រទឹកកករលាយក្នុងល្បឿនលឿនគួរឲ្យកត់សម្គាល់។​ ការប្រែប្រួលទាំងនេះ បាន​ប៉ះពាល់ដល់ជីវិតសត្វនិងរុក្ខជាតិជាច្រើន។​ តើការបាត់បង់ជីវិតសត្វនិងរុក្ខជាតិមានផលប៉ះពាល់អ្វីដល់មនុស្ស? គ្រប់សព្វសត្វភាវៈទាំងអស់មានទំនាក់ទំនងគ្នាដែលអាចជាកត្តាទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី ប្រសិនបើជីវិតសត្វបាត់បង់ នោះមនុស្សក៏មិនអាចរស់នៅបានដែរ។

from: https://tnaot.com/km/m/detail/article/9204669