Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រទះឃើញពស់ក្បាលពីរដណ្ដើមគ្នាសុីចំណីនៅប្រទេសឥណ្ឌា

ឥណ្ឌា៖ ថ្មីៗ នេះ ពស់កម្រពូជ.ចចកក្បាលពីរមួយក្បាល ប្រវែង១៤សង់ទីម៉ែត្រ ត្រូវបានគេប្រទះឃើញវារ.រកចំណី និងដណ្ដើមចំណីគ្នាសុី ក្នុងព្រៃមួយកន្លែង ដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា។ពស់ក្បាលពីរមួយក្បាលនេះ ជាប្រភេទសត្វកម្រ ដោយអាចមានត្រឹមតែ១ក្បាលប៉ុណ្ណោះ ក្នុងចំណោម១សែនក្បាលដែលមានក្បាលពីរបែបនេះ។ ទន្ទឹមនឹងនេះដែរ អ្នកជំនាញ បានសន្និដ្ឋានថា ពស់ក្បាលពីរមួយក្បាលនេះ ទើបនឹងកើត និងជាប្រភេទពស់ដែលមិនមានពិសឡើយ។ ហើយវានឹងអាចនាំឲ្យមានគ្រោះមហន្ដរាយ ឬសំណាងអាក្រក់ទៀតផង។យ៉ាងណាមិញ ក្រោយពីធ្វើការកំណត់អត្តសញ្ញាណពស់ដ៏កម្រនេះរួចមក វាក៏ត្រូវបានគេដោះលែងឲ្យចូលទៅក្នុងព្រៃវិញផងដែរ៕

from: https://tnaot.com/km/m/detail/article/9204619