Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៥នាក់ និងមិនមានចំនួនអ្នកស្លាប់ថ្មីទេ

នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៥ ករណីថ្មី ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ៣០០៩នាក់ ហើយចំនួនអ្នកស្លាប់នៅត្រឹម៥៦នាក់ដដែល ដោយសារគ្មានចំនួនអ្នកស្លាប់ថ្មីទេ។ 

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុសកូរ៉ូណា​បាននិយាយថា លើសពីនេះក៏មានអ្នកឆ្លង ៤នាក់ទៀតនៅខេត្តភូកេតដែលនឹងត្រូវរាប់បញ្ចូលជាតួលេខ​ក្នុងរបាយការណ៍នៅថ្ងៃចន្ទ។ លោកបន្តថា ក្នុងចំណោមអ្នកឆ្លងថ្មីដែល​បានរាយការណ៍នៅថ្ងៃអាទិត្យនេះមានពីរនាក់ដែលធ្លាប់មានទំនាក់ទំនង​នឹងអ្នកជំងឺកូរ៉ូណាមុនៗ ហើយ ៣ នាក់ទៀតជាអ្នកទើបតែមកពីបរទេស។

រូបតំណាង

ចំនួនអ្នកឆ្លងវីរុសថ្មីបានថយចុះជាលំដាប់ដែលជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មខ្លះបើកដំណើរការឡើងវិញបន្ទាប់ពី​បានបិទទ្វារអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9204554