Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

វិបត្តិកូវីដ១៩ធ្វើឲ្យមគ្គុទេសក៍ទេសចរណ៍មួយចំនួនផ្លាស់ប្តូរមុខរបរជាបណ្តោះអាសន្ន ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ

ភ្នំពេញ៖ ក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន TNAOT APP លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានឲ្យដឹងថា វិបត្តិកូវីដ១៩ ធ្វើឲ្យមគ្គុទេសក៍ទេសចរណ៍មួយចំនួនផ្លាស់ប្តូរមុខរបរជាបណ្តោះអាសន្ន ដើម្បីរកចំណូលទ្រទ្រង់គ្រួសារ។ 

លោកប្រធានសមាគមថា មគ្គុទ្ទេសក៍ទេសចរណ៍ខ្លះបានទៅកាន់ខេត្តផ្សេងៗ ដើម្បីស្វែងរកការងារថ្មីដើម្បីដោះស្រាយជីវភាព ប្រចាំថ្ងៃរបស់គាត់។ អ្នកខ្លះទៅដល់រាជធានីភ្នំពេញ អ្នកខ្លះទៀតទៅដល់ខេត្តកំពង់សោម និងខេត្តផ្សេងៗទៀត ដើម្បីរកការងារធ្វើ នៅតាមក្រុមហ៊ុនផ្សេងៗ ប៉ុន្តែ មគ្គុទ្ទេសក៍ទេសចរណ៍មួយចំនួនរកការងារធ្វើមិនបាន ក៏សម្រេចចិត្តទៅស្រុកកំណើតវិញមួយរយៈ។ យ៉ាងណាក៏ដោយ មួយចំនួនធំនៃមគ្គុទ្ទេសក៍ទេសចរណ៍ នៅតែរង់ចាំមើលស្ថានភាពកូវីដ១៩ ថាតើត្រូវបានបញ្ចប់នៅពេលណា? ជាមួយគ្នានោះពួកគាត់ក៏កំពុងរង់ចាំឳកាសធ្វើការងារក្នុងជំនាញរបស់ខ្លួននៅពេល ភ្ញៀវមកវិញសារជាថ្មីផងដែរ។

លោក ទៀ គីឡេង ​បន្តថា សម្រាប់មាគមមិនមានវិធីសាស្ត្រអ្វីដើម្បីជួយដល់មគ្គុទ្ទេសក៍ទេសចរណ៍នោះទេ ប៉ុន្តែ បានចូលរួមជាមួយក្រសួងសុខាភិបាល ដើម្បីផ្សព្វផ្សាយឲ្យពួកគាត់មានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ មួយវិញទៀត ខាងសមាគមខិតខំស្រាវជ្រាវ នូវអ្វីដែលថ្មីហើយប្លែក ដើម្បីបើកវគ្កសិក្ខាសាលាបំប៉នសមត្ថភាពបន្ថែម សម្រាប់ត្រៀមខ្លួនបំពេញការងារបានកាន់តែល្អ នៅពេលភ្ញៀវទេសចរប្រក្រតីឡើងវិញ៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9204366