Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុនគោជល់ប្រកាសអំពីកម្មវិធីប្ដូរក្រវិលកំប៉ុង «អរគុណ» កងក្រហមឆ្នាំ២០២០ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់

(ភ្នំពេញ)៖ ក្រុមហ៊ុនគោជល់ នៅថ្ងៃនេះបានប្រកាសថា ដោយមើលឃើញពីផលប៉ះពាល់ និងតម្រូវការស្បៀងអាហារ នៅក្នុងដំណាក់កាលនៃជំងឺកូវីត១៩ ក្រុមហ៊ុនគោជល់ បានបង្កើតកម្មវិធីដ៏គួរឲ្យរំភើប និងអស្ចារ្យមួយ គឺកម្មវិធីសន្សំក្រវិល «អរគុណ» ដើម្បីប្ដូរយករង្វាន់។

កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ តទៅរហូតដល់រង្វាន់អស់ពីស្តុក។ ការប្ដូររង្វាន់នឹងធ្វើឡើងតាមលក្ខខ័ណ្ឌដូចខាងក្រោម៖ ១៖ ក្រវិល «អរគុណ» កងក្រហមឆ្នាំ២០២០ចំនួន៣(បី) អាចប្ដូរយកគោជល់១កំប៉ុង និងឆ្នោតចំនួន១សន្លឹក។ ២៖ ក្រវិល «អរគុណ» ចំនួន១០(ដប់) អាចប្ដូរយកកញ្ចប់អាហារ ១កញ្ចប់រួមមាន៖ មី៦កញ្ចប់ ត្រីខ១កំប៉ុង គោជល់១កំប៉ុង និងសន្លឹកចំនួន៣សន្លឹក។

សូមជម្រាបថា ក្រៅពីប្ដូរបានរង្វាន់ភ្លាមៗហើយនោះ អតិថិជនទាំងអស់ក៏នៅមានឱកាសផ្សងសំណាងយករង្វាន់ម៉ូតូហុងដាឌ្រីមឆ្នាំ២០២០ ចំនួន១២គ្រឿងបន្ថែមទៀត តាមរយៈសន្លឹកឆ្នោតដែលលោកអ្នកទទួលបាន។ សូមសរសេរឈ្មោះ និងលេខទូរស័ព្ទហើយដាក់នៅក្នុងឆ្នោតនៅតាមកន្លែងលក់ភេសជ្ជៈនៅជិតផ្ទះលោកអ្នក។

ការចាប់រង្វាន់នឹងប្រព្រឹត្តទៅ ក្នុងកម្មវិធីប្រដាល់គុនខ្មែរគោជល់ នៅស្ថាននីយ៍ទូរទស្សន៍ស៊ីអិនស៊ី។ សូមស្វែងរកកន្លែងប្ដូររង្វាន់ដែលមានស្លាកសញ្ញាកម្មវិធី (ដូចរូបភាពខាងក្រោម) និងកម្មវិធីផ្សងសំណាងយករង្វាន់ធំនៅក្នុងផ្ទាំងផ្សព្វផ្សាយដែលមានបិទនិងចងនៅជិតផ្ទះលោកអ្នក។

សូមបញ្ជាក់បន្ថែមថា រង្វាន់ទាំងអស់មានចំនួនកំណត់ដូចនេះ អ្នកមកប្ដូរមុនបានរង្វាន់មុនរហូតដល់រង្វាន់អស់ពីស្តុកហើយកម្មវិធីនេះក្រុមហ៊ុនធ្វើការសាកល្បង និងប្ដូរជូនសម្រាប់តែអតិថិជននៅរាជធានីភ្នំពេញប៉ុណ្ណោះ។ប្រសិនបើមានការគាំទ្រពីអតិថិជនក្រុមហ៊ុននឹងរៀបចំកម្មវិធីដូចគ្នានេះនៅទូទាំងប្រទេសតែម្ដង។

from: https://tnaot.com/km/m/detail/article/9204322