ក្លិបបាល់ទាត់ Borussia Dortmund ក្រោមការដឹកនាំរបស់ លោក Lucien Favre ជាគ្រូបង្វឹក គ្រោងឱ្យកីឡាករ Nico Schulz, Manuel Akanji និង Mahmoud Dahoud ចាកចេញពីក្លិបនៅរដូវក្តៅនេះ។
ខ្សែបម្រើចំនួនពីររូប គឺកីឡាករ Schulz និង Dahoud ហើយខ្សែការពារ Akanji ត្រូវបានក្លិប Dortmund អនុញ្ញាតឱ្យចាកចេញនារដូវក្តៅនេះ ក្នុងគោលបំណងឱ្យពួកគេស្វែងរកទ្រនំថ្មីដើម្បីមានឱកាសបង្ហាញសមត្ថភាពសម្រាប់ខ្លួនឯងនៅរដូវកាលថ្មី។
Schulz និង Dahoud មិនស្ថិតក្នុងជម្រើសជាខ្សែបម្រើសម្រាប់ លោក Favre ទេ ណាមួយក្លិបកំពុងមានខ្សែបម្រើគរជើងគ្នាស្រាប់ផង ដូច្នេះក្លិបមានតែឱ្យអ្នកទាំងពីរចាកចេញ ដើម្បីមានឱកាសបង្ហាញសមត្ថភាពលេងបានគ្រប់គ្រាន់ក្នុងក្រុមណាមួយនៅពេលខាងមុខ។
រីឯខ្សែការពារ Akanji ក៏មានវាសនាមិនខុសអីពីមិត្តរួមក្រុមរបស់ខ្លួនផងដែរ ក៏ប៉ុន្តែខ្សែការពាររូបនេះហាក់បង្ហាញទម្រង់លេងល្អក្នុងរយៈពេលចុងក្រោយនេះ ដែលត្រូវធ្វើឱ្យ លោក Favre មានការពិចារណាឡើងវិញ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ fotmob