កាសែត ញូវយ៉កថាមស៍ មុននេះបានផ្សាយថា ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងពិភាក្សាគ្នាលើការដោះដូរអ្នកទោស ដែលជាទាហានជើងទឹកអាមេរិក និងមានវ័យចំណាស់ម្នាក់ឈ្មោះ Michael R. White ដោះដូរជាមួយអ្នកទោសវេជ្ជបណ្ឌិតអ៊ីរ៉ង់ម្នាក់មិនស្គាល់ឈ្មោះ ដែលត្រូវអាមេរិកចាប់ឃុំខ្លួន ។
លោក Ali Rabiei អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់បានថ្លែងថា រដ្ឋាភិបាលត្រៀមដោះដូរអ្នកទោសម្នាក់ជាមួយអាមេរិក ។ ប្រភព KhabarOnline បានផ្សាយថា ការដោះដូរអ្នកទោសនេះ មិនមានលក្ខខណ្ឌអ្វីនោះឡើយ ។
លោកក៏បានថ្លែងដែរថា ទីក្រុងតេអេរ៉ង់បានស្នើឲ្យសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះសុវត្ថិភាពអ្នកទោសអ៊ីរ៉ង់ម្នាក់នោះ ។ លោកបន្ថែមថា“ មិនចាំបាច់មានប្រទេសទី៣ សម្រុះសម្រួលរវាងអ៊ីរ៉ង់ និងអាមេរិក សម្រាប់ការដោះដូរអ្នកទោសទេ” ។
កាលពីឆ្នាំមុន ប្រទេសទាំងពីរបានដោះដូរអ្នកទោសគ្នា គឺអ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ម្នាក់ឈ្មោះ Massoud Soleimaniដែលអាមេរិកចាប់ឃុំខ្លួន ហើយដោះដូរជាមួយ សាស្ត្រាចារ្យជនជាតិអាមេរិកាំង កាត់អាមេរិកម្នាក់ឈ្មោះ Xiyue Wang ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ។ ប្រទេសស្វីស ត្រូវបានគេដឹងថា ជាអ្នកសម្រុះសម្រួលឱ្យសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់បានដោះដូរអ្នកទោសនៅក្នុងគ្រានោះ ៕ ប្រែសម្រួលដោយ៖ thach yat